Jisoo ត្រូវគេប្រទះឃើញស្និទ្ធស្នាល ជាមួយតារាប្រុសម្នាក់នេះ នៅហ្វីលីពីន

//s9.kh1.co/bf/bf1ff795165384242531c0fffab4878bf6cf85df.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២៥ ៩ព្រឹក · ៧ ម៉ោងមុន

Jisoo ត្រូវបានគេលើកយកមកជជែកម្ដងទៀត បន្ទាប់ពីឃើញរូបភាពនាងនិងតារាសម្ដែងប្រុស Seo In Guk នៅឯទីក្រុង Cebu នាប្រទេសហ្វីលីពីន

កម្សាន្ត៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីផងនិងតារាសម្ដែងស្រី ដ៏មានទេពកោសល្យ ហើយនាងក៏មានសម្រស់ស្រស់ស្អាតខ្លាំងតាមបែបស្ទាយ៍ព្រះនាងដ៏ទន់ភ្លន់ ធ្វើឲ្យនាងមានអ្នកគាំទ្រមកពីជុំវិញពិភពលោក ចាំតាមដានសកម្មភាពមិនដាច់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo
Jisoo
 Seo In Guk 
 Seo In Guk 

ថ្មីៗនេះ Jisoo ត្រូវបានគេលើកយកមកជជែកម្ដងទៀត បន្ទាប់ពីឃើញរូបភាពនាងនិងតារាសម្ដែងប្រុស Seo In Guk នៅឯទីក្រុង Cebu នាប្រទេសហ្វីលីពីន ដោយគេឃើញនាងបានអង្គុយញ៉ាំអាហារជាមួយគេ ក៏ដូចជាអង្គុយលើប៉ៅអ៊ីជជែកគ្នានៅមាត់សមុទ្រ។

 Seo In Guk និង Jisoo 
 Seo In Guk និង Jisoo 
 Seo In Guk និង Jiso
 Seo In Guk និង Jiso

ភ្លាមៗនោះ មានមហាជនមួយចំនួនសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ ប៉ុន្តែអ្នកគាំទ្រនាងបានចេញមកបញ្ជាក់ថា Jisoo គ្រាន់តែកំពុងថតរឿងភាគកូរ៉េ "Monthly Boyfriend" ជាមួយតារាប្រុស Seo In Guk ប៉ុណ្ណោះគឺពួកគេទាំងពីរគ្មានអ្វីលើសពីមិត្តភក្តិរួមការងារធម្មតានោះឡើយ។ យ៉ាងណាមិញ ភាពជិតស្និទ្ធរវាងអ្នកទាំងពីរត្រូវគេលើកយកមកជជែកថាពួកគេពិតជាសមនឹងគ្នាណាស់ និងរង់ចាំតាមដានរឿងភាគនេះផងដែរ៕

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T