សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

//s9.kh1.co/12/1201b6c2cf3135b3338e8e2be8155fe2e76630da.jpg
Khmerhome

 ១១-កុម្ភៈ-២០២៥ ៩ព្រឹក · ៧ ម៉ោងមុន

លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel បានគូសបញ្ជាក់នាជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/f2/f260b05d189385f7d5908bf494fde160cde69bef.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel បានគូសបញ្ជាក់នាជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។

តាមការបញ្ជាក់ លោក Ramon S. Ang ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ជួបពិភាក្សានេះ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Ramon S. Ang បានជម្រាបជូន សម្ដេចធិបតី ថា សាជីវកម្ម San Miguel ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អាហារ និងភេសជ្ជៈ ថាមពល និងចំរាញ់ប្រេង។ ជាក់ស្តែង សាជីវកម្ម San Miguel បានសាងសង់និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។

ក្រុមហ៊ុន ចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ ជាការគូសបញ្ជាក់ លោក Ramon។

លោក Ramon បានបន្តថា កម្ពុជាជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះ កម្ពុជាជាប្រទេសដែលមានដីមានជីជាតិល្អ កម្លាំងពលកម្មមានជំនាញ ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។

សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា​ ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។

សម្ដេចនាយករដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន។

វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​ ភ្ជាប់ទៅកាន់តំបន់​ និងពិភពកលោក។ ជាការគូសបញ្ជាក់សម្ដេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្របង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុន នៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន San Miguel Corporation គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយធ្វើអាជីវកម្មលើវិស័យ ចំណីអាហារ និងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ល៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T