ទុនវិនិយោគសរុបនៅកម្ពុជាមានចំនួនជាង ២០ពាន់លានដុល្លារ កើនជិត២០% ក្នុងឆ្នាំ២០២៤

//s9.kh1.co/d9/d984763b21019dc3f667f1aeba0667dcae289dc5.jpg
Khmerhome

 ១០-កុម្ភៈ-២០២៥ ៣ល្ងាច · ១៩ ម៉ោងមុន

ក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបនៅកម្ពុជាមានចំនួនជាង ២០ ៤៥៦.៦លានដុល្លារ បានកើនចំនួន ១ ៨៩០.២លានដុល្លារ ឬស្មើនឹង ១០.១៨% បើធៀបទៅនឹងឆ្នាំ២០២៣។

https://s9.kh1.co/__image/w=650,h=367,q=100/15/151348dad6254811cad049116f2058eb396af9fd.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបនៅកម្ពុជាមានចំនួនជាង ២០ ៤៥៦.៦លានដុល្លារ បានកើនចំនួន ១ ៨៩០.២លានដុល្លារ ឬស្មើនឹង ១០.១៨% បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាមរបាយការណ៍​ស្តីពីលទ្ធផល​ការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។

ទុនវិនិយោគ​ប្រចាំឆ្នាំ២០២៤​ ក្នុងនេះ ​ទុនវិនិយោគក្នុង​ស្រុកមានចំនួន ៣ ៩៦១.៧លានដុល្លារ​ស្មើនឹង ១៩.៣៧% នៃទុនវិនិយោគសរុប និងប្រភពវិនិយោគក្នុង និង​ក្រៅ​ស្រុក​សរុបមានចំនួន ៣២ប្រភព មានការកើនឡើងចំនួន ២ប្រភព ស្មើនឹង ៦.៦៧% បើធៀបទៅនឹង​ឆ្នាំ២០២៣។

ក្នុងឆ្នាំ២០២៤ កន្លងមក រោងចក្រធុនធំ បានដំណើរ​ការមានចំនួន ២ ៤២៥រោងចក្រ ក្នុងនោះ រោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦រោងចក្រ ខណៈ រោងចក្រចំនួន ២៦បានបិទទ្វារ។ ជាមួយនឹងរោង​ចក្រ​ធុនធំជាង ២ពាន់នេះ បានស្រូបកម្លាំងពលកម្មសរុបចំនួន ១ ១៦០ ១៨១នាក់ (ស្រីចំនួន ៨៥៤,៨១៩ នាក់) មាន​ការកើនឡើងចំនួន ១១៩ ៨៤៨ នាក់ ស្មើនឹង ១១.៥២% បើធៀបទៅនឹងឆ្នាំ២០២៣។

ក្នុងឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ​ដំណើរការចំនួន ៣០តំបន់ ស្ថិតនៅក្នុង ១២រាជធានី​ខេត្ត ។ ចំនួននេះ ​មានការកើនឡើងចំនួន ៤តំបន់ ស្មើនឹង ១៥.៣% បើធៀបទៅ​នឹងឆ្នាំ២០២៣ ខណៈ​ សួន​ឧស្សាហកម្មមានរោងចក្រដំណើរការសរុបចំនួន ២០សួន ស្ថិតនៅក្នុង ៥រាជធានីខេត្ត កើនចំនួន ៣សួន ស្មើនឹង ១៧.៦៥% បើធៀបនឹងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍​ កំពុងអនុវត្តយ៉ាងមធ្យ័តនូវ​គោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ​បានដាក់គោលដៅ​សំខាន់លើការបានខិតខំពង្រឹង និងបង្កើនកម្លាំង ធនធាន ដោយផ្តោតការយកចិត្តទុកដាក់លើការងារគ្រប់គ្រងរោងចក្រ ការងារបច្ចេក​ទេស និងសុវត្ថិភាពឧស្សាហកម្ម ការងារកម្មសិទ្ធិឧស្សាហកម្ម និងការងារជំរុញ​ចលនាផលិតភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T