ឆ្នាំ២០២៤ e-Tax Service អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធប្រមាណ ៣ម៉ឺន៥ពាន់ ករណី

//s9.kh1.co/73/7374c11a1f1e77d9bc22b396914ee7cb479d85b7.jpg
Khmerhome

 ០៦-កុម្ភៈ-២០២៥ ២ល្ងាច · ១០ ម៉ោងមុន

នុងឆ្នាំ២០២៤ ក្រុមការងារផ្តល់សេវាគាំទ្រអេឡិចត្រូនិក (e-Tax Service) របស់អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធប្រមាណ ៣៥ ០០០ករណី។

https://s9.kh1.co/__image/w=650,h=382,q=100/73/7374c11a1f1e77d9bc22b396914ee7cb479d85b7.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ក្រុមការងារផ្តល់សេវាគាំទ្រអេឡិចត្រូនិក (e-Tax Service) របស់អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធប្រមាណ ៣៥ ០០០ករណី។

អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតឱ្យមានក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-Tax Service) ដើម្បីជួយអ្នកជាប់ពន្ធ និងសាធារណជននៅពេលដែលជួបបញ្ហា ឬមានចម្ងល់ផ្សេងៗពីការប្រើប្រាស់សេវាអេឡិចត្រូនិករបស់អគ្គនាយកដ្ឋាន ពន្ធដារ។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-Tax Service) បានផ្តល់សេវា ចំនួន ៣៥ ៥១៩ ករណី ដល់ អ្នកប្រើប្រាស់ ក្នុងនោះ៖ Live Chat មានចំនួន ១៣១៩០ករណី, e-Mail មានចំនួន ៤៩៧ករណី, Call Center មានចំនួន ១៤០០៦ករណី, Facebook មានចំនួន ៦ករណី និងTelegram មានចំនួន ៧៨២០ករណី។

កើតចេញពីការខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់និងឥតឈប់ឈរ ដើម្បីធ្វើបរិវត្តកម្មប្រែក្លាយជារដ្ឋបាល សារពើពន្ធទំនើបនិងទាន់សម័យប្រកបដោយសមត្ថភាពកម្រិតវិជ្ជាជីវៈខ្ពស់ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍនិងដាក់ឱ្យអ្នកជាប់ពន្ធ សាធារណជនប្រើប្រាស់កម្មវិធីនិងប្រព័ន្ធធអេឡិចត្រូនិកជាច្រើន ក្នុងការផ្តល់ជូនអ្នកជាប់ពន្ធនូវលទ្ធភាពនិងមធ្យោបាយល្អប្រសើរក្នុងការបំពេញ កាតព្វកិច្ចសារពើពន្ធ។

ដើម្បីចំណេញពេលវេលា និងទទួលបានការពិគ្រោះយោបល់លឿន រហ័សប្រកបដោយវិជ្ជាជីវៈពីអគ្គនាយកដ្ឋានពន្ធដារនៅពេលដែលមានចម្ងល់ ឬជួបបញ្ហាផ្សេងៗពីការប្រើប្រាស់សេវាអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (GDT Call Center) ១២៧៧ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ (GDT Live Chat) នៅរៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T