គម្រោងវិនិយោគ៦៨ ខេត្តកំពង់ស្ពឺច្រើនជាងគេ១៩ តាមពីក្រោយស្វាយរៀង១៣ ភ្នំពេញ១០ ព្រះសីហនុ៩ ទុនសរុប៧៤៨លានដុល្លារ

//s9.kh1.co/f8/f8e2aa45b8d043419262453d9f25cd72cca01e35.jpg
Khmerhome

 ០៦-កុម្ភៈ-២០២៥ ១២ល្ងាច · ១៥ ម៉ោងមុន

គម្រោងវិនិយោគ៦៨ (២៤គម្រោង ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺ ខេត្តកំពងស្ពឺ១៣គម្រោង ខេត្តតាមពីក្រោយស្វាយរៀងទទួលបាន១៣គម្រោង ភ្នំពេញ១០គម្រោង ព្រះសីហនុ៩គម្រោង កោះកុង៨គម្រោង តាកែវ៤គម្រោង ក្រៅពីនេះខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ចាម ទទួលបាន១គម្រោងរៀងគ្នា សម្រាប់ខែមករា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc5505018d842ad3e50c1e52c40a58593ce380f4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងវិនិយោគ៦៨ (២៤គម្រោង ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺ ខេត្តកំពងស្ពឺ១៣គម្រោង ខេត្តតាមពីក្រោយស្វាយរៀងទទួលបាន១៣គម្រោង ភ្នំពេញ១០គម្រោង ព្រះសីហនុ៩គម្រោង កោះកុង៨គម្រោង តាកែវ៤គម្រោង ក្រៅពីនេះខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ចាម ទទួលបាន១គម្រោងរៀងគ្នា សម្រាប់ខែមករា ឆ្នាំ២០២៥។

គម្រោងវិនិយោគចំនួន៦៨ មានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ បង្កើតការងារ ៤៦ពាន់កន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមករា ឆ្នាំ២០២៥។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគឈានមុខ ១-ចិន ៧៣,៣៥%, ២-កម្ពុជា ១៣,១៧%, ៣-វៀតណាម ៥,៥២%, ៤-កោះ Cayman ៣,២៨%, ៥-អង់គ្លេស ១,៦៥%, ៦-សិង្ហបុរី ០,៩៥%, ៧-កោះ Samoa ០,៧១%, ៨-សហរដ្ឋអាមេរិក ០,៥៩%, ៩-Anguilla ០,៥២%, ១០-ម៉ាឡេស៊ី ០,២៦%។

គម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។

បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារ ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារ ស្មើនឹងប្រមាណ ៣០០%។ គម្រោងវិនិយោគទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់។

គួរបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយលើកទី២ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ អាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T