ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនជិត២៥% ដើមឆ្នាំ២០២៥

//s9.kh1.co/68/6875071f5c79e3afa59b7b848ef43e49497a270f.jpg
Khmerhome

 ១៤-កុម្ភៈ-២០២៥ ៣ល្ងាច · ៥ ថ្ងៃមុន

ដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា​និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានល្លារ កើន ២៤.៦% បើធៀបនឹងឆ្នាំ២០២៤ មានទំហំជាង ៤ពាន់លានដុល្លារ។

https://s9.kh1.co/__image/w=650,h=434,q=100/c9/c92f0e4685c25dc107016b362a57ee502c02e8ad.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ​និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានល្លារ កើន ២៤.៦% បើធៀបនឹងឆ្នាំ២០២៤ មានទំហំជាង ៤ពាន់លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ​ជាង ២.៣ពាន់លានដុល្លារ កើន ១៧.៣% ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ២.៧ពាន់លានដុល្លារ កើន ៣១.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ បើតាមការបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១.៥ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅចិនជាង ១០០លានដុល្លារ កើន ៤០.៥% ខណៈ ចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១.៤ពាន់ដុល្លារ កើន ៣៤.៧%។

រីឯ អាមេរិក ស្ថិតនៅលំដាប់ទី២ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៩០០លានដុល្លារ កើន ៣៨.៦% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ២៣លានដុល្លារ។

ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេសជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ។ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T