អតីតស្វាមី Jennifer Lopez ចេញមក សរសើរ អតីតភរិយា ម្នាក់នេះ ក្រោយ ប្រកាស»»-លែ»»-ង»»-លះ»»-គ្នា

//s9.kh1.co/6e/6e834531632cd15205303318954707279d5d0aef.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២៥ ៩ព្រឹក · ២១ ម៉ោងមុន

អតីតស្វាមី តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេលើកឡើងថា បានសរសើរចំពោះ អតីតភរិយារូបនេះ ដែលបានជួយខ្លួនកាលពីកន្លងមក។

កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា បានកោតសរសើរចំពោះអ្វី ដែលអតីតភរិយារបស់លោកម្នាក់នេះ គឺ តារាស្រី Jennifer Garner កំពុងធ្វើ ហើយដឹងគុណដែលនាងបានជួយសង្គ្រោះខ្លួន ជាច្រើនដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ben Affleck
Ben Affleck

តារាសម្តែង Jennifer Garner កំពុងធ្វើការងារជាច្រើន នាពេលថ្មីៗនេះ រួមទាំងការគាំទ្រអតីតស្វាមីរបស់នាង ក្នុងការលែងលះគ្នា ជាមួយនឹង Jennifer Lopez ថែរក្សាកូនរបស់នាង ស្ម័គ្រចិត្តជួយមនុស្សក្នុងពេលភ្លើងឆេះព្រៃ រួមទាំងការថតរឿង The Last Thing He Told Me រដូវកាលទីពីរ។

Ben Affleck និង Jennifer Garner 
Ben Affleck និង Jennifer Garner 

យោងតាមប្រភពជិតស្និទ្ធិ បានបង្ហាញនៅលើ Dailymail ថា Ben Affleck បានកោតសរសើរ Jennifer Garner ខ្លាំងណាស់ ហើយសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីនាង។ ប្រភពបាននិយាយថា «ចំពោះ Ben, Jennifer Garner គឺជាកំពូលវីរនារីម្នាក់។ នាងបានជួយ Ben ជាច្រើនដងមកហើយ ដូច្នេះ គ្មានអ្វីនៅលើពិភពលោកនេះ ដែលលោកនឹងមិនធ្វើសម្រាប់នាងនោះទេ» ។

Jennifer Garner 
Jennifer Garner 

Jennifer Garner ដែលធ្លាប់ធ្វើជា អ្នកប្រឹក្សាអាពាហ៍ពិពាហ៍ សម្រាប់អតីតស្វាមី និងជាតារាចម្រៀង Jennifer Lopez កាលពីឆ្នាំមុន ត្រូវបានគេឃើញជាញឹកញាប់ មកលេងផ្ទះរបស់ Ben ចំពេលមានវិបត្តិរបស់លោក។ កន្លង​មក តារា​សម្ដែងស្រីរូបនេះ ក៏​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់ Ben ច្រើន​ដង​ដែរ នៅពេល​ពិបាកចិត្ត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ben Affleck
Ben Affleck
Ben Affleck និង Jennifer Garner 
Ben Affleck និង Jennifer Garner 
Ben Affleck និង Jennifer Garner 
Ben Affleck និង Jennifer Garner 
Ben Affleck និង Jennifer Lopez
Ben Affleck និង Jennifer Lopez
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/6b/6b84ba291704a6d4ccea6685eebe2438ab97c9e2.jpg

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា

 ២១-កុម្ភៈ-២០២៥ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T