ខួបលើកទី១០ របស់ Attitude Mom រៀបចំធំហ្មង! ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញ ម៉ាស៊ីនបូមទឹកដោះឥតខ្សែ Easy life III

//s9.kh1.co/53/53b91be75301011637e41815a295d68f5d06bf5f.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២៥ ៤ល្ងាច · ១០ ម៉ោងមុន

ការឆ្នៃប្រឌិតថ្មីឆ្លើយតបគ្រប់វិថីជីវិត ក្នុងកម្មវិធី Next Step in a Decade

ភ្នំពេញ ៖ សព្វថ្ងៃនេះ គ្រួសារសម័យទំនើប និយមបំបៅកូនដោយទឹកដោះម្តាយកាន់តែមានច្រើនឡើង ជាមួយនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវបានបង្កើតឡើងដើម្បីគាំទ្រគ្រប់យ៉ាងឱ្យងាយស្រួល កាត់បន្ថយជំហានដ៏ស្មុគស្មាញដដែលៗ ព្រមទាំងធ្វើអោយឪពុកម្តាយថ្មីថ្មោងមានពេលវេលាផ្ទាល់ខ្លួនច្រើន ជាមួយក្រុមហ៊ុន Attitude Mom Limited ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹកដោះម៉ាកថៃដ៏ពេញនិយមនៅក្រោមឈ្មោះ Attitude Mom ដោយជឿថាឈ្មោះនេះ គ្មានអ្នកម្តាយរូបណាមិនស្គាល់នោះទេ ព្រោះនៅជាមួយអ្នកម្តាយជាង 10 ឆ្នាំមកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ថ្មីៗនេះ រៀបចំកម្មវិធីមួយ Next Step in a Decade ម៉ាក Attitude Mom ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី 10 របស់ខ្លួន និងបើកដំណើរការផលិតផលថ្មីមួយ ដោយអញ្ជើញភ្ញៀវកិត្តិយស តារាបង្កើតមាតិកាអ្នកម្តាយដ៏ល្បី អ្នកប្រើប្រាស់ផលិតផលពិត និងអតិថិជនដ៏មានតម្លៃ មកចូលរួមក្នុងកម្មវិធីគម្រប់ខួប 10 ឆ្នាំជាមួយនឹងជំហានបន្ទាប់នៃផលិតផលម៉ាកបូមទឹកដោះរបស់ប្រទេសថៃ រួមជាមួយនឹងការបង្ហាញខ្លួននូវផលិតផលម៉ូដែលថ្មី ដែលភ្ជាប់មកជាមួយការច្នៃប្រឌិតបំផុត ដើម្បីបំពេញតម្រូវការរបស់ម្តាយសម័យទំនើប ក្រោមបរិយាកាសដ៏កក់ក្តៅដូចក្រុមគ្រួសារ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លោក Chanon Lukraiamorn នាយក​គ្រប់គ្រង​ក្រុមហ៊ុន Attitude Mom បាន​មាន​ប្រសាសន៍​អំពី​ជោគជ័យ​ដែល​ទទួលបាន។​ តាមពិតទៅមកពីជំហានតូចៗដែលជំរុញទឹកចិត្តឱ្យអភិវឌ្ឍផលិតផលរហូតមកដល់សព្វថ្ងៃនេះ ៖ 

ចាប់ផ្តើមពីការបង្កើត យីហោ ចាប់ផ្តើមពីពេលដែលយើងមានកូនដំបូង និងតាំងចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ ដោយសារ​អូន​មានអាការៈ​អា​ឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ រួមផ្សំ​យើង​គ្មាន​ចំណេះដឹង​ពី​ទឹកដោះ​ម្តាយទាល់តែសោះ។ ហេតុអ្វី​មិន​អាច​ចិញ្ចឹមកូនដោយទឹកដោះម្តាយ​បាន​ជោគជ័យ​? នៅពេលមានកូនទី2 ទើបតាំងចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយ ហើយចុងបញ្ចប់ពិតជាបានជោគជ័យមែន។ ចាប់ពីចំណុចនេះមក ទើបបានក្លាយជាការបំផុសគំនិតការបំផុសគំនិតឱ្យយើងបង្កើតបានជាប្រេនម៉ាស៊ីនបូមទឹកដោះ Attitude Mom ដែលជាប្រេនរបស់ប្រទេសថៃមានគុណភាពស្តង់ដារ និងបានអភិវឌ្ឍផលិតផលជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការក្រុមអ្នកម្តាយ រួមជាមួយនឹងការផ្តល់ដំបូន្មាន ពិភាក្សា និងរៀបចំសិក្ខាសាលា ផ្តល់ចំណេះដឹងអំពីទឹកដោះម្តាយ ព្រោះក្រៅពីលក់ផលិតផលហើយ យើង​ក៏​ជួយគាំទ្រ​ម្តាយ​ឱ្យ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​យ៉ាង​មាន​ ក្តីសុខ និងរីករាយទៅជាមួយការអភិវឌ្ឍន៍របស់កូនតូចបន្តិចម្តងៗ។ បច្ចុប្បន្នយើងបានដំណើរការអាជីវកម្មអស់រយៈពេល 10 ឆ្នាំហើយ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍន៍ម៉ាកយីហោជាបន្តបន្ទាប់ ដើម្បីរីកចម្រើនក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ព្រោះ​សព្វ​ថ្ងៃ​មាន​អ្នក​ម្ដាយជំនាន់​ថ្មី ផ្តល់សារៈសំខាន់ និងការសម្រេចចិត្តចិញ្ចឹមកូនដោយទឹកដោះម្តាយកាន់តែច្រើនឡើង ដែលជារឿងល្អហើយក៏ជាមោទនភាពនៃប្រេនដែលជាផ្នែកមួយក្នុងចិញ្ចឹមកូនដោយទឹកដោះម្តាយ។ ចំណុចលេចធ្លោនៃផលិតផលម៉ាកយីហោចាត់ទុកថាជាចំណុចលក់តែម្តង គឺ កោណស៊ីលីកូនពិតប្រាកដ 100% ព្រោះយើងយល់ពីអារម្មណ៍របស់អ្នកម្តាយ មនុស្សគ្រប់រូបដែលប្រើម៉ាស៊ីនបូមសុដន់ ដូច្នេះហើយ យើងយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត និងគុណភាពនៃផលិតផល ប្រេន Attitude Mom ទើបអភិវឌ្ឍន៍ម៉ាស៊ីនបូមទឹកដោះជាបន្តបន្ទាប់ជាមួយនឹងការច្នៃប្រឌិតថ្មី និងដើម្បីបំពេញតាមតម្រូវការរបស់អ្នកម្តាយសម័យទំនើប ដើម្បីឱ្យអ្នកម្តាយមានពេលវេលារៀបចំផែនការជីវិតជាមួយ Work Life Balance ដែលចាត់ទុកថាជាអត្ថប្រយោជន៍មួយដែលអ្នកម្តាយ​អាចបែងចែក​ពេល​វេលា​មើល​ថែ​ខ្លួន​ឯង ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការ​ចិញ្ចឹម​កូនផងដែរបាទ។

លោក Chanon Lukraiamorn នាយក​គ្រប់គ្រង​ក្រុមហ៊ុន Attitude Mom

សម្រាប់​ការសង្ខេបនូវ​ព្រឹត្តិការណ៍​គម្រប់​ខួប​១០​ឆ្នាំ​នេះ លោក Chanon Lukraiamorn បាន​ឆ្លៀត​ឱកាស​សម្ពោធ​ផលិតផល​ដែល​ជានវានុវត្ត​ថ្មី ព្រមជាមួយ​ជំហរ​របស់​ម៉ាក​យីហោ​នៅក្នុង​ការ​បង្កើត​មូលដ្ឋាន​អតិថិជន​ដ៏​រឹងមាំតទៅទៀត ៖ 

https://s9.kh1.co/__image/w=650,h=803,q=100/b5/b5597a2248e88e8e8efffef2aeb4c27bcb33d8c8.jpg

យើងមានភាពរីករាយក្នុងការផ្តល់បទបង្កាញជូននូវជម្រើសថ្មីសម្រាប់អ្នកម្តាយគឺម៉ាស៊ីនបូមទឹកដោះឥតខ្សែ Easy Life III ដែលជាការបូមទឹកដោះកម្រិតថ្មីជាមួយនឹងមុខងារដែលសក្តិសមទៅនឹងអាកប្បកិរិយារបស់អ្នកម្តាយសម័យទំនើប។ បញ្ជាមុខងារតាមរយៈស្មាតហ្វូន គឺជាម៉ាស៊ីនបូមទឹកដោះឥតខ្សែ ដែលបូមទឹកដោះបានអស់ពីសុដន់ ធ្វើឱ្យការបូមទឹកដោះមានភាពងាយស្រួលជាងមុន។ ម៉ាស៊ីនបូមសុដន់ ម៉ូឌែលចុងក្រោយនេះនឹងក្លាយជាជម្រើសមួយទៀតសម្រាប់ម្តាយដែលកំពុងស្វែងរកម៉ាស៊ីនបូមទឹកដោះដែលអាចចល័តបានគ្រប់ទីកន្លែង ទម្ងន់ស្រាល ងាយស្រួលប្រើ និងបំពេញតាមតម្រូវការគ្រប់ Life style។ ដែលយើងចង់ណែនាំឱ្យអ្នកម្តាយបានសាកល្បងបទពិសោធន៍ថ្មីការបូមទឹកដោះដែលមិនធ្លាប់បានសាកពីប្រេនផ្សេងមកពីមុន។ នេះជាមោទនភាពដែលប្រេន Attitude Mom បានចែករំលែករឿងល្អៗជូនអ្នកម្តាយជាច្រើនឆ្នាំមកហើយ និងធ្វើឱ្យយើងដំណើរការអាជីវកម្មអស់រយៈពេល 10ឆ្នាំ គឺការដែលមិនបញ្ឈប់ការផលិតផលិតផលដែលល្អ មានគុណភាពដោយផ្តោតលើសារៈសំខាន់លើសេវាកម្មអតិថិជន ដោយសារភាគច្រើនគឺអ្នក​ម្តាយ​ដែល​កំពុង​បូម​ទឹកដោះ មាន​អ្នក​ប្រឹក្សា​យោបល់ដែល​ល្អ​ យកចិត្តទុកដាក់និងការនិយាយគ្នាបាន​ជួយ​អ្នក​ម្តាយ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ផ្សេងៗ។ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​យក​ឈ្នះ​ចិត្ត​អតិថិជន និង​បង្កើតជាការ​ប្រាប់បន្តគ្នាជារឿយៗ។ ហើយទាំងអស់នេះ នេះគឺជាប្រភពដើមនៃសមិទ្ធផលការងារ Next Step in a Decade ដោយម៉ាកយីហោ Attitude Mom។ ដើម្បីថ្លែងអំណរគុណចំពោះអ្នកម្តាយគ្រប់រូប ដែលគាំទ្រប្រេនគ្រប់ការបញ្ជាទិញ ឬការណែនាំផលិតផលទៅកាន់អ្នកស្គាល់ យើងបានទទួលទាំងមតិវិជ្ជមាន និងអវិជ្ជមាន និងយកមកអភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីផ្តល់ឱ្យម្តាយនូវបទពិសោធន៍ក្នុងការប្រើម៉ាស៊ីនបូមទឹកដោះរបស់អ្នកម្តាយ គឺជាបទពិសោធន៍ដ៏ល្អបំផុត ហើយយើងសូមផ្តល់ភាពជឿជាក់ជាមួយលោកលោកស្រីថា យើងនឹងបន្តអភិវឌ្ឍម៉ាកយីហោជាបន្តបន្ទាប់ ដលម្បីឱ្យអ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះម្តាយ មានអារម្មណ៍មានក្តីសុខជារៀងរាល់ថ្ងៃ ឱ្យសក្តិសមនឹងការជឿទុកចិត្តលើ Attitude Mom ជាប្រេនលេខមួយរឿងទឹកដោះម្តាយកន្លងមក។

លោក Chanon Lukraiamorn នាយក​គ្រប់គ្រង​ក្រុមហ៊ុន Attitude Mom
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=865,q=100/ed/ed1791c3c2489f503c6de65a5ec78746d3f5c5eb.jpg
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

តាមដានព័ត៌មានថ្មីៗ និងការផ្សព្វផ្សាយតាមរយៈ Facebook។ 

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T