កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងនិងតារាសម្ដែង Ariana Grande បានលែងលះស្វាមី Dalton Gomez ហើយនិងកំពុងទាក់ទងជាមួយតារាសម្ដែង Ethan Slater តាំងពីឆ្នាំមុនមកម៉្លេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាថ្ងៃទី២៤ខែកុម្ភៈ(ត្រូវនឹងថ្ងៃទី២៣ខែកុម្ភៈ នៅអាមេរិក) Ariana Grande ចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយ Ethan Slater នៅកម្មវិធីទទួលពានរង្វាន់ SAG Award ឆ្នាំ ២០២៥ ដោយនាងបានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ផ្កាឈូកស្រាល បែបសំយេះស្មា និងសម្រុងអូសដីលម្អប៉ាក់ត្របកផ្កា ដេរភ្ជាប់លើតួឈុត។






Ariana Grande បានដើរលើកម្រាលព្រំ SAG Award ម្នាក់ឯងបន្ទាប់មកទើបនាងចូលទៅក្នុងកម្មវិធីរកមើលមិត្តប្រុសរបស់នាង និងបានថតរូបជាមួយគេយ៉ាងផ្អែមល្ហែមហើយអ្នកទាំងពីរថែមទាំងអង្គុយជិតគ្នាទៀតផង៕


ប្រភព៖ instyle