កម្សាន្ត៖ អ្នកស្រី Huang Xuan Mei ដែលជាម្តាយរបស់តារាសម្ដែង ស្រី Barbie Hsu ហាក់មិនទាន់បានធូរស្បើយពីការឈឺចាប់ ក្រោយការស្លា.ប់របស់កូនស្រីនោះទេ ហើយកំពុងខូចចិត្តដោយសារពាក្យចចាមអារ៉ាម ជាបន្តបន្ទាប់ ថាខ្លួនកំពុង ទារបំណុល ពីអតីតកូនប្រសា អ្នកជំនួញ លោក Wang Xiaofei ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា ម្តាយរបស់ Barbie Hsu បានទទួលយកបទសម្ភាសន៍មួយ ដើម្បីបំភ្លឺពាក្យចចាមអារ៉ាមទាក់ទងនឹងអ្នកស្រី និងកូនស្រី។

នៅពេលសួរអំពីការស្លា.ប់របស់ Barbie Hsu អ្នកស្រី បាននិយាយថា `«ខ្ញុំខូចចិត្តដែលកូនស្រីកតញ្ញូបានទទួលមរណភាព។ សូមកុំសួរសំណួរដែលគ្មានមូលដ្ឋាន និងធ្វើឱ្យខ្ញុំសោកសៅ។ សូមកុំឱ្យខ្ញុំបើកភ្នែកហើយយំ»។ កាលពីមុននោះ នៅពេលដែលកូនស្រីរបស់អ្នកស្រី បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកុម្ភៈ អ្នកស្រីបានបង្ហោះនៅលើ Facebook ថា «មានប្រហោងក្នុងបេះដូង តើខ្ញុំអាចជួសជុលវាដោយរបៀបណា»។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






