កម្សាន្ត៖ អាចនិយាយបានថា គឺជាគូស្នេហ៍មួយគូនៅក្នុងសិល្បៈកម្សាន្ត ដែលទទួលបានការចាប់អារម្មណ៍រវាង តារាស្រី Yaya Urassaya និង គូស្នេហ៍ លោក Nadech ដែលតែងតែបង្ហាញពីភាពពេលវេលា និងសកម្មភាពផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់ ជាពិសេស ក្រោយពីពួកគេបានបង្ហើបពី គម្រោងរៀបការនៅឆ្នាំក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះដែរ Yaya បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយបានបញ្ចេញភាពផ្អែមល្ហែម នៅពេលដែល នាងបានបង្ហោះរូបថតនៅលើ Instagram Story ។

ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេនៗកាន់តែរំភើបនោះគឺ លោក Nadech ដែលជាគូស្នេហ៍ បានចូលមកថើ.បថ្ពាល់ Yaya ដើម្បីជាការលើកទឹកចិត្តនាង ហើយនេះក៏ជាបង្ហាញពីភាពផ្អែមល្ហែម និងមានក្ដីសុខរបស់គូស្នេហ៍អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖











