ចូលរួមសោកស្ដាយ! តារាស្រីតួក្នុងរឿង "Extraordinary Attorney Woo" បានទទួលមរណភាព ដោយសារជំងឺមហារីក

//s9.kh1.co/02/0225e1ae854089b2a6628dc7be0281e3d3e25078.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

គាត់មានអាយុ៥៤ឆ្នាំ

កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo ដែលបានចូលរួមសម្ដែងក្នុងរឿងភាគ "Extraordinary Attorney Woo" បានទទួលមរណភាពនាថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo 
តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo 
រឿង "Extraordinary Attorney Woo" 
រឿង "Extraordinary Attorney Woo" 

មូលហេតុនៃការទទួលមរណភាពរបស់តារាស្រីម្នាក់នេះ គឺគាត់បានកើតជំងឺមហារីក ខណៈដែលពេលស្លាប់ គាត់មានអាយុ៥៤ឆ្នាំ ដែលដំណឹងនេះត្រូវបានប្រកាសឡើងដោយកូនស្រីរបស់គាត់ ដែលជាតារាសម្ដែងដូចគ្នាឈ្មោះថា Park Se Young ។

តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo និងកូនស្រី 
តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo និងកូនស្រី 

ពិធីបុណ្យសពរបស់លោកស្រីនឹងត្រូវរៀបចំឡើងនៅមន្ទីរពេទ្យ Seoul St.Mary នាថ្ងៃទី២ខែមីនាខាងមុខនេះ ដោយកូនស្រីរបស់គាត់បានស្នើសុំឲ្យអ្នកគាំទ្រចងចាំលោកស្រីក្នុងនាមជាតារាសម្ដែងម្នាក់។

គួរបញ្ជាក់ថា ក្នុងរឿង "Extraordinary Attorney Woo" លោកស្រី Myung Soo បានដើរតួចៅក្រមមួយរូប៕  

តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo ក្នុងរឿង "Extraordinary Attorney Woo"

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T