ធុរកិច្ចអាម៉េរិក ២០ក្រុមហ៊ុន បង្ហាញនូវឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្ដោតសេដ្ឋកិច្ចនិងការវិនិយោគ

//s9.kh1.co/b3/b39d51def9799f4c1c5a6f04b2050fa5a2d2a10a.jpg
Khmerhome

 ០៣-មីនា-២០២៥ ៣ល្ងាច · ១០ ម៉ោងមុន

ធុរជន ជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុន បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ានិងកម្ពុជា ជាពិសេស លើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

https://s9.kh1.co/__image/w=650,h=434,q=100/e4/e4234de0bc3c5b874f7343fb9b3a7564ccc75fb9.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ធុរជន ជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុន បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ានិងកម្ពុជា ជាពិសេស លើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

តាមការបង្ហាញនូវឆន្ទៈខាងលើ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយ គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc89bdcb6afb1e6e94bbe2a01ff6ae29968471d4.jpg

ជំនួបនេះ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការចូលរួមពី ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសសភាពធុរជន ជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុនផងដែរ។

https://s9.kh1.co/__image/w=650,h=520,q=100/4e/4e018f666459b8d02c2bb25cbb1d141bd56ee8e2.jpg

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជា ជាបន្តបន្ទាប់ឥតឈប់ឈរ ក្រោមកិច្ចដឹកនាំប្រកបដោយប្រមុខរាជរដ្ឋាភិបាលតាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេស ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

https://s9.kh1.co/__image/w=650,h=434,q=100/44/440758056271f0a685885d17127b5e9e4defec22.jpg

ទន្ទឹមនឹងនេះ លោក បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។

https://s9.kh1.co/__image/w=650,h=434,q=100/27/27fd07be57c10ea3159af1b72ccc53182912eed8.jpg

ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។ ជាបន្ថែម អនុប្រធានទី១ ក.អ.ក.។

https://s9.kh1.co/__image/w=650,h=434,q=100/ab/ab578797dc8975fd512a4acfc76351717c949b77.jpg

បន្ថែមពីនេះ លោក ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ។

https://s9.kh1.co/__image/w=650,h=434,q=100/ae/ae935c4aee8146316e38127ef06a53c57586e013.jpg

អនុប្រធានទី១ ក.អ.ក. បានបន្តទៀតថា ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង។

https://s9.kh1.co/__image/w=650,h=434,q=100/de/de96c44942e94dbba9ad3172e47105f6291aacde.jpg

បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ អនុប្រធានទី១ ក.អ.ក. គណៈប្រតិភូធុរជនបានគោរពជូននូវការកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc77e06743633a1f2cd242a93cf6041280be8d3b.jpg

ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ៕

https://s9.kh1.co/__image/w=650,h=434,q=100/b3/b39d51def9799f4c1c5a6f04b2050fa5a2d2a10a.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T