ចូលរួមកម្មវិធី ជាមួយ គូស្នេហ៍ យ៉ាងផ្អែមល្ហែម តែ Kylie ត្រូវគេ»»-រិះ»»-គ»»-ន់»»- ដោយសារ ...

//s9.kh1.co/46/46d6c03d889a98b2962a38473fc5fa1d267010a9.jpg
តារា & កម្សាន្ដ

 ០៤-មីនា-២០២៥ ៩ព្រឹក · ៤ ម៉ោងមុន

សេដ្ឋីនីវ័យក្មេង Kylie Jenner ត្រូវបាន រិះគន់ថា មិនមានការគោរព នៅពេលដែល នាងមិនក្រោកឈរស្វាគមន៍ តារាចម្រៀង Elton John ក្នុងកម្មវិធី Oscar ។

កម្សាន្ត៖ សេដ្ឋីនីវ័យក្មេង Kylie Jenner ត្រូវបាន រិះគន់ថា មិនមានការគោរព នៅពេលដែល នាងមិនក្រោកឈរស្វាគមន៍ តារាចម្រៀង Elton John ក្នុងកម្មវិធី Oscar កាលពីថ្ងៃទី ២ ខែមីនា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylie Jenner
Kylie Jenner

អំឡុងពេល សម្រាកពាណិជ្ជកម្ម នៅឯពិធីប្រគល់ពានរង្វាន់ មិត្តប្រុសរបស់ Kylie Jenner លោក Timothée Chalamet បានក្រោកឈរ ស្វាគមន៍តារាចម្រៀង Elton John និង ណែនាំមិត្តស្រីរបស់ខ្លួនឱ្យបានស្គាល់។ យ៉ាងណាមិញ Kylie នៅតែអង្គុយនៅជួរមុខជំនួសឱ្យការក្រោកឈរស្វាគមន៍ តារាចម្រៀងជើងចាស់វ័យ​ ៧៧ ឆ្នាំរូបនេះ។ Elton John បាន​ឱន​ចុះ​ក្រោម​ ដើម្បី​ថើប​ដៃ អ្នកជំនួញ​វ័យ ២៧ ឆ្នាំរូបនេះ។

Timothée Chalamet និង Elton John
Timothée Chalamet និង Elton John

នៅពេល ដែលការប្រជុំតារា ត្រូវបានចែករំលែកដោយទស្សនាវដ្តី People នៅលើ Instagram ទស្សនិកជនជាច្រើន បានស្នើថា Kylie គួរតែក្រោកឈរឡើងស្វាគមន៍ Elton John ។ មនុស្សមួយចំនួន បានចោទសួរពីសីលធម៌របស់តារាស្រីរូបនេះ និងបានលើកឡើងថា នាងគួរតែក្រោកឈរដើម្បីស្វាគមន៍ តារាចម្រៀងរូបនេះ ផងដែរ។

Kylie Jenner និង Timothée Chalamet
Kylie Jenner និង Timothée Chalamet

យោងតាមគេហទំព័រ Dailymail បានឲ្យដឹងថា Kylie Jenner មិនមានបញ្ហា​ ជាមួយនឹងការស្លៀកពាក់របស់នាងទេ ព្រោះនាងនៅតែក្រោកឈរស្វាគមន៍ Monica Barbaro និង Elle Fanning ដែលជាមិត្តរួមការងារទាំងពីររបស់ Timothée ក្នុងរឿង A Complete Unknown ។ នាងក៏បានក្រោកឈរ ជជែកជាមួយតារាសម្តែង និងផលិតករភាពយន្ត Edward Norton និងភរិយា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie Jenner និង Timothée Chalamet
Kylie Jenner និង Timothée Chalamet
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Kylie Jenner និង Timothée Chalamet
Kylie Jenner និង Timothée Chalamet
Kylie Jenner និង Timothée Chalamet
Kylie Jenner និង Timothée Chalamet
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T