កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK កំពុងត្រៀមនឹងបញ្ចេញអាល់ប៊ុមថ្មីរបស់នាងមានឈ្មោះថា "Ruby" នៅខែមីនានេះហើយ បន្ទាប់ពីនាងបានបញ្ចេញបទចម្រៀងដូចជា Mantra, Zen, Love Hangover និងបទ ExtraL ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដើម្បីអបអរការចេញផ្សាយអាល់ប៊ុមទី១របស់នាងក្រោមផលិតកម្ម ODDATLELIER របស់នាង Jennie បានទម្លាក់រូបភាព Poster សម្រាប់បទ "Like Jennie" ដែលជាបទនាងនឹងចេញបន្ទាប់ពី "ExtraL" ។

ក្នុងនោះ គេឃើញថា Jennie បានផាត់មុខកាចៗបែប Smoky Eyes យ៉ាងកាច ជាមួយនឹងក្រែមពណ៌សាច់ និងថែមទាំងបានក្រងសក់ដោយទម្លាក់សក់សេះយ៉ាងស្រស់ស្អាត ជាមួយនឹងអាវរងាក្រៅបែប Crop Top រូតបិទជិតពណ៌ឈាមជ្រូកបញ្ចេញក្បាលពោះរាបស្មើ និងខោវែងពណ៌ដូចគ្នា ដែលមើលទៅជាខនសិបដ៏ប្លែក៕


ប្រភព៖ allkpop