មុនក្លាយជាជម្រើសជាតិអង់គ្លេស Rooney ថា ខ្លួនប៊ិះតែនឹងជ្រើសរើសតំណាងលេងឲ្យក្រុមជម្រើសជាតិមួយនេះទៅហើយ

//s9.kh1.co/25/25ceb456e565a7b77d51d4f03f1a1aa99f71f201.webp
កីទ្បា

 ១៨-មីនា-២០២៥ ៣ល្ងាច · ១៣ ថ្ងៃមុន

មុនក្លាយជាជម្រើសជាតិអង់គ្លេស Rooney ថា ខ្លួនប៊ិះតែនឹងជ្រើសរើសតំណាងលេងឲ្យក្រុមជម្រើសជាតិមួយនេះទៅហើយ

អឺរ៉ុប៖ វីរបុរសក្រុមជម្រើសជាតិអង់គ្លេស លោក Wayne Rooney បានទម្លាយឲ្យដឹងថា មុនពេលដែលរូបលោកសម្រេចចិត្តលេងឲ្យក្រុមតោកំណាច ពីដើមឡើយលោកខិតជិតនឹងលេងឲ្យក្រុមជម្រើសជាតិអៀកឡង់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=391,q=100/1c/1c9f2d732c1dd723b5606994553e06bb47158cfa.jpeg

ជាការពិតណាស់ Rooney បានលើកឡើងបែបនេះ បន្ទាប់ពីរូបលោកមានឈាមជ័រពីឪពុកដែលជាជនជាតិអៀកឡង់ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងនាមជាកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោកបានបង្ហាញខ្លួនសរុប ១២០ប្រកួត រកបាន៥៣គ្រាប់ ជា កីឡាករទី២ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិ។

ទាក់ទងនឹងរឿងខាងលើ លោក Rooney បាននិយាយយ៉ាងដូច្នេះថា៖

ពីដំបូងឡើយ ខ្ញុំខិតជិតនឹងជ្រើសការតំណាងឲ្យប្រទេសអៀកឡង់ទៅហើយ ដោយពួកគេចង់កោះហៅឲ្យខ្ញុំចូលរួមជាមួយក្រុមអៀកឡង់ អាយុក្រោម ២១ឆ្នាំ ប៉ុន្តែ ខ្ញុំប្រាប់ទៅពួកគេថា ខ្ញុំចង់លេងឲ្យក្រុមឈុតធំ។ វាមិនអាចកើតឡើងបាន ដូច្នេះខ្ញុំក៏សម្រេចលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស។ 

លោក Wayne Rooney
https://s9.kh1.co/__image/w=650,h=488,q=100/1a/1aea2b2e6c44dca902a3aed2f595abc30d7ff7fb.jpeg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T