កម្ពុជា៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានបង្ហាញពីអារម្មណ៍សោកស្តាយ និង ការទទួលខុសត្រូវទាំងស្រុងចំពោះបរាជ័យរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់មិញនេះ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ គឺ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិអារូបា ដែលភាគច្រើនជាកីឡាករពាក់កណ្តាលអាជីពក្នុងលទ្ធផល ២ទល់នឹង១ ខណៈ ក្រោយចប់ការប្រកួត ក្រុមជម្រើសជាតិកម្ពុជា ទទួលបានការរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកគាំទ្រ។
ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Koji បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ជាក់ស្ដែងខ្ញុំចង់ចាប់ផ្ដើម ១១នាក់ ហើយបញ្ចប់វិញជាមួយ ១១នាក់ ប៉ុន្តែវាអត់ដូចអ្វីដែលយើងរំពឹងទុក ដូច្នេះ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងសម្រាប់លទ្ធផលនេះ ហើយ ខ្ញុំសូមទោសដល់អ្នកគាំទ្រទាំងអស់។ នេះជាលទ្ធផលដែលខ្ញុំសោកស្តាយ និង ក្រៀមក្រំបំផុតជាលើកដំបូង គិតចាប់តាំងពីខ្ញុំបានដឹកនាំក្រុមយុវជនជាច្រើនឆ្នាំមកនេះ៕
