រយ:ពេល៣ខែដើមឆ្នាំ២០២៥ តម្លៃមាសបានកើនឡើង១៥ភាគរយ

//s9.kh1.co/5c/5c928daa74bc61197c617037d9c0f7f577938a6e.jpg
សង្គម

 ២៤-មីនា-២០២៥ ៤ល្ងាច · ៤ ថ្ងៃមុន

រយ:ពេល៣ខែដើមឆ្នាំ២០២៥ តម្លៃមាសបានកើនឡើង១៥ភាគរយ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ មាសនៅក្នុងទីផ្សារខ្មែរមានតម្លៃ៣៦៦ដុល្លារក្នុងមួយជី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹក កាលពីដើមខែមករាឆ្នាំ២០២៥ មាសមួយជីមានតម្លៃ៣១៨ដុល្លារ ពោលគឺតម្លៃកើនឡើងប្រមាណ១៥ភាគរយ បើធៀបនឹងតម្លៃគិតត្រឹមតែដើមសប្តាហ៍ទី៤នៃខែមីនានេះ។

អ្នកជំនាញទីផ្សារមាសបានលើកឡើងថា នៅឆ្នាំ២០២៥នេះ ហាងឆេងមាសបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់រហូតដល់ទៅ១៤ដង។

តម្លៃមាសកាលពីសប្តាហ៍មុនបានស្ទុះឡើង បន្ទាប់ពីរងឥទ្ធពលពីសង្រ្គាម ខណ:អ៊ីស្រាអែលបានវាយប្រហារទ្រង់ទ្រាយធំទៅលើពួកហាម៉ាស់ បណ្តាលអោយមានមនុស្ស ស្លាប់ប្រមាណ៤០០នាក់ ទន្ទឹមនឹងអាមេរិកបានចេញប្រតិបត្តិការវាយប្រហារដែនអាកាសទៅលើក្រុម Houthi នៅយេមែន ហើយបានសម្លាប់មនុស្សយ៉ាងតិច៥៣នាក់ ដែលជាការវាយប្រហារធំបំផុតរបស់ យោធាអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិកលោកត្រាំ ចូលកាន់តំណែងនៅខែមករាឆ្នាំ២០២៥។

ព្រឹត្តិការណ៍ទាំង២នេះ បានធ្វើអោយឈ្មួញសម្រុកទៅទិញមាសទុក ដែលធ្វើអោយហាងឆេងមាសបានឡើងថ្លៃ។

យោងតាមសារព័ត៌មានបរទេសបានអោយដឹងថា តម្លៃមាសបានហក់ឡើងដំបូងកាលពីឆ្នាំ២០២៤ គឺដោយសារការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាមេរិក គួបផ្សំជាមួយកំណើនតម្រូវការទិញមាសធ្វើ ជាទុនបម្រុងរបស់រដ្ឋាភិបាលចិន។

អ្នកជំនាញទីផ្សារមាសបានលើកឡើងថា មិនមានសញ្ញាដែលថា មាសនឹងធ្លាក់ចុះវិញនោះទេ ទៅថ្ងៃអនាគត ខណ:ក្នុងរយ:ពេលពេញមួយឆ្នាំ២០២៤ តម្លៃមាសបានកើនឡើង ប្រមាណ៣០ភាគរយ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T