ស្ដែងៗ! ស្ពានសល់ពីសម័យអាណានិគមនៅមីយ៉ាន់ម៉ា បា»-ក់ខ្ទេ»-ច ក្រោយរងគ្រោះរញ្ជួយដី (មានវីដេអូ)

//s9.kh1.co/33/33ad13030b23d369c1a1dd60a8a7f12213fdd0ba.jpg
សង្គម

 ២៨-មីនា-២០២៥ ៤ល្ងាច · ៣ ថ្ងៃមុន

គ្រោះរញ្ជួយដីនេះបានកើតឡើងភ្លាមៗដោយគ្មានសញ្ញាឲ្យដឹងជាមុន ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ារងការខូចខាតលើអគារ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដែលស្ពានមួយឈ្មោះ Ava

សង្គម៖ នារសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥មុននេះបន្តិច គ្រោះរញ្ជួយដីមួយមានកម្រិត ៧.៧រិចទ័រ បានវាយលុកប្រទេសមីយ៉ាន់ម៉ា ដែលគេប៉ាន់ស្មានថាវាមានជម្រៅដល់ទៅ១០គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ពាន Ava ក្រោយមិនទាន់បាក់
ស្ពាន Ava ក្រោយមិនទាន់បាក់

គ្រោះរញ្ជួយដីនេះបានកើតឡើងភ្លាមៗដោយគ្មានសញ្ញាឲ្យដឹងជាមុន ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ារងការខូចខាតលើអគារ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដែលស្ពានមួយឈ្មោះ Ava ជាស្ពានបន្សល់ទុកតាំងពីសម័យអាណានិគមអង់គ្លេស បានបាក់រំលំស្ដែងៗតែម្ដង ស្របពេលគេមិនទាន់អាចបញ្ជាក់ពីរបាយការណ៍ចំនួនមនុស្សស្លាប់និងមនុស្សរបួសជាក់លាក់នៅឡើយទេ។

ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី
ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី
ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី
ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី

គួរបញ្ជាក់ផងដែរថា ១២នាទីក្រោយគ្រោះរញ្ជួយដីនេះបានកើតឡើងនៅមីយ៉ាន់ម៉ានេះ នៅឯទីក្រុងបាងកក ប្រទេសថៃ ក៏ទទួលរងគ្រោះរញ្ជួយដីនេះផងដែរ ដោយក្នុងនោះអគារកម្ពស់៣០ជាន់បានបាក់រលំ មិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតឬរបួសប៉ុន្មាននាក់នោះឡើយ៕

ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី

ប្រភព news18

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T