ពិតមែនហើយ!! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. បានដែលហើយ!

//s9.kh1.co/b8/b82a314ffd9e1c4a16288b128d415616ec1ea78d.jpg
សង្គម

 ៣០-មីនា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

ពិតមែនហើយ!! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. បានដែលហើយ!

ពិតមែនហើយ!! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត ដោយត្រូវភ្ជាប់មកជាមួយឯកសារតម្រូវមួយចំនួនរួមមាន ÷ (១). សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(២). អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។

បន្ទាប់ពីម្ចាស់ផ្ទះបានចុះបញ្ជីរួចរាល់ ត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះ មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម ÷(១). លិខិតបញ្ជាក់ពីម្ចាស់ផ្ទះ ថាសាមីខ្លួនពិតជាកំពុងបម្រើការងារនៅក្នុងផ្ទះរបស់គេពិតប្រាកដមែន(២). ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាពសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

ប្រភព៖ ម៉េង ហុង – Meng Hong

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T