ដោយមើលឃើញពីភាពសំបូរបែបនៃកម្មវិធីនានាក្នុងព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ និងភាពមមាញឹករបស់ក្រុមការងារ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ បានសម្រេចសម្រួលកម្មវិធី “ចង្វាក់បេះដូងអង្គរ (Angkor Comes to Life)” ដោយបញ្ចូលស្មារតី ខ្លឹមសារ ការតុបតែងរចនា និងក្រុមការងារអនុវត្តកម្មវិធី ទៅក្នុងកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត ហើយក៏ជាការទុកពេលវេលាឲ្យក្រុមការងារបានផ្តោតការយកចិត្តទុកដាក់លើការរៀបចំកម្មវិធីផ្សេងៗ ឱ្យកាន់តែមានភាពទាក់ទាញ និងប្រណីតភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នៅតែបន្ដរៀបចំដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមថែរក្សាការពារវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ដែលដូនតាខ្មែរបានបន្សល់ទុកអោយ និងបន្ដកេរដំណែល ដែលមិនអាចកាត់ថ្លៃបាននេះទៅកាន់កូនចៅជំនាន់ក្រោយបន្ដរហូតទៅ។
ជាថ្មីម្ដងទៀត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញចូលរួមជួបជុំគ្នារីករាយក្នុងនាមមហាគ្រួសារខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅតំបន់ប្រាសាទអង្គរវត្ត និងទីរួមខេត្តសៀមរាប៕
ផ្សាយ៖ កន ចំណាន, ប្រភព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ


