ស្អែកនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរ គ្រប់ខេត្តក្រុងទាំងអស់

//s9.kh1.co/68/686db1799b66267bf0d86b6518dea89452327a9c.png
សង្គម

 ០១-មេសា-២០២៥ ១០ល្ងាច · មួយថ្ងៃមុន

យោងទៅតាម ការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ភ្នំពេញ៖ យោងទៅតាម ការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានព្យាករណ៍នៅថ្ងៃទី០១ មេសា បានឲ្យដឹងថា នៅថ្ងៃទី០២ មេសា ស្អែកនេះ កម្ពុជានឹងទទួលរងនូវចំនួនទឹកភ្លៀងស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/1c/1c08ad78e0e57c12333d214549edd0de98978270.jpeg

ចំពោះខេត្តខ្លះ ក៏នឹងមានភ្លៀងធ្លាក់ខ្លាំងបូករួមជាមួយខ្យល់កន្ត្រាក់គិតចាប់ពីថ្ងៃស្អែកទៅ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកភ្លៀង ពិសេសចំពោះខេត្តជាប់ឆ្នេរសមុត្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត់ ខេត្តកែប ជាដើម។

ឥទ្ធិពលទឹកភ្លៀង និងខ្យល់កន្ត្រាក់នេះ បណ្ដាលមកពីរងឥទ្ធិពលគ្រោះធម្មជាតិ និងព្យុះពីប្រទេសជិតខាង។

សូមត្រៀមអាវភ្លៀង និងប្រុងប្រយ័ត្នទាំងអស់គ្នា៕

ប្រភពពី៖ ក្រសួងធនធានទឹក និងឧតុនិយម

https://s9.kh1.co/__image/w=650,h=460,q=100/91/919261f1d388ba1d5cd3a1eb6a9c2a127c7e01db.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T