ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវចាត់វិធានការចំពោះបុគ្គលណា ទាមទារកម្រៃសេវាក្រៅផ្លូវការពីប្រជាពលរដ្ឋខ្មែរ នៅពេលឆ្លងដែន ក្នុងអំឡុងពេលចូលឆ្នាំ

//s9.kh1.co/9b/9b80ecd5cd1b078ef3d1cb421259854f44837e59.jpg
សង្គម

 ០៩-មេសា-២០២៥ ១ល្ងាច · ៩ ថ្ងៃមុន

ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវចាត់វិធានការចំពោះបុគ្គលណា ទាមទារកម្រៃសេវាក្រៅផ្លូវការពីប្រជាពលរដ្ឋខ្មែរ នៅពេលឆ្លងដែន ក្នុងអំឡុងពេលចូលឆ្នាំ

ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណា ដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរ នៅពេលឆ្លងដែន ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ផ្ញើជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចេញផ្សាយ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ មួយចំនួនដូចខាងក្រោម៖

- ត្រូវពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួមនៃការចេញចូលឆ្លងដែនក្នុងអំឡុងពេលមុននិង ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចាត់វិធានការឱ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឱ្យបានល្អប្រសើរ។

- ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចធ្វើការបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្តែង។

- ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន ។

- ត្រៀមរៀបចំកងកម្លាំងមានសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណី ជាក់ស្តែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ ។

- ធ្វើការណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែល ដោយពុំឱ្យមានការដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

-សហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃអំពីការលើកលែងថ្លៃ ទិដ្ឋាការចេញចូល (Re-Entry Permit) ជូនប្រជាពលរដ្ឋខ្មែរនៅពេលចេញចូលឆ្លងដែន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលើកលែងថ្លៃទិដ្ឋាការនេះជូនប្រជា ពលរដ្ឋខ្មែរ ។

ក្នុងករណីចាំបាច់ ឬផ្អែកតាមស្ថានភាពជាក់ស្តែង អាចបង្កើតក្រុមការងារឬគណៈកម្មការ ចំពោះកិច្ច ដើម្បីគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T