គម្រោងវិនិយោគចំនួន១៧២ ទុនសរុប២,៥ពាន់លានដុល្លារ ចិនឈរលេខរៀងទី១ កម្ពុជាទី២ ខណៈ សង្ហបុរីទី៣

//s9.kh1.co/42/42c2a9412e57dd2b7d2182b300d0559f69bd5d5e.jpg
Khmerhome

 ០៩-មេសា-២០២៥ ២ល្ងាច · ៩ ថ្ងៃមុន

ម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ វិនិយោគិនចិនឈរលេខរៀងទី១ កម្ពុជាលេខ២ ខណៈ សិង្ហបុរីលេខ៣។

https://s9.kh1.co/__image/w=650,h=366,q=100/c6/c6a7cdece42897f6794bb4a6fa1d809c1deb4774.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ វិនិយោគិនចិនឈរលេខរៀងទី១ កម្ពុជាលេខ២ ខណៈ សិង្ហបុរីលេខ៣។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។ បើតាមការបញ្ជាក់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងចំណោម គម្រោងវិនិយោគសរុបចំនួន១៧២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។

ក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង ក្នុងនោះ គម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង។

តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ប្រភពទុនវិនិយោគឈានមុខ វិនិយោគិនចិនបានឈរលើគេគ្របដណ្ដប់ ៥៦,២៣% កម្ពុជា៣,៤០% សិង្ហបុរី២,៩១% កោះ British Virgin២,៤០% វៀតណាម១,៦៥%  កោះ Cayman០,៩៨ អង់គ្លេស០,៥៥ កោះ Samoa០,២៥១ សហរដ្ឋអាម៉េរិក០,១៨ និងកាណាដា០,១៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T