កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber ទទួលបានការចូលចិត្តយ៉ាងច្រើននៅលើ Instagram ជាមួយនឹងរូបថតកូនប្រុសរបស់ខ្លួន Jack Blues ដែលកំពុងរៀនវារ ដែលលោកបានបង្ហោះ កាលពីថ្ងៃសៅរ៍ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងប្រុស វ័យ៣១ឆ្នាំរូបនេះ បានបង្ហោះរូបកូនប្រុស ដែលនៅក្នុងរូបថតនោះ កូនរបស់លោក Jack Blues កំពុងវារនៅលើឥដ្ឋ លេងជាមួយបាល់។ រូបថតនេះ បច្ចុប្បន្នទាក់ទាញអ្នកចុច Likes ជិត ១,៧ លាននាក់ និងមានមតិរាប់ម៉ឺន ផងដែរ។

អ្នកគាំទ្រជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល ចំពោះកូនប្រុស Justin ពីមួយថ្ងៃទៅមួយថ្ងៃ ពីភាពគួរឲ្យស្រលាញ់របស់ Jack ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ភរិយារបស់ Justin ដែលជាតារាម៉ូដែល Hailey Bieber ក៏បានចែករំលែករូបថតនៅលើ Instagram Story របស់នាងឡើងវិញ ជាមួយនឹងចំណងជើងថា «កូនរបស់ខ្ញុំធំឡើងលឿនណាស់» ។

កូនប្រុសរបស់ តារាប្រុសស្រីទាំងពីររូបនេះ Jack Blues បានកើតនៅពាក់កណ្តាល ខែសីហា ឆ្នាំ ២០២៤ ដែលជាកូនដំបូងរបស់ពួកគេ ។ គូស្វាមីភរិយាមួយគូនេះ មិនដែលបង្ហោះមុខកូនប្រុសរបស់ខ្លួន ដើម្បីធានាភាពឯកជន ប៉ុន្តែម្តងម្កាល ក៏បានបង្ហាញរូបថតដែលថតពីចម្ងាយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







