រូបភាពថ្មីរបស់ Park Bom ប្រើ Filter ពេកឡើងហ្វេន បារម្ភពីផ្លូវចិត្តរបស់នាង

//s9.kh1.co/b6/b6aca45b29fde1c60898ee29e3db3c4e499ebd22.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២៥ ៨ព្រឹក · ១២ ម៉ោងមុន

នាថ្ងៃទី២១ខែមេសាកន្លងទៅនេះ Park Bom បានបង្ហោះរូបភាព២សន្លឹកដែលនាងបាន ថតនៅក្នុងឡាន អំឡុងពេលធ្វើដំណើរ

កម្សាន្ត៖ តារាចម្រៀងស្រី Park Bom ដែលជាសមាជិកក្រុមចម្រៀងនារី 2NE1 បានក្លាយជាប្រធានបទនៃការវែកញែកពីសំណាក់អ្នកគាំទ្រសាជាថ្មីម្ដងទៀត ក្រោយឃើញរូបភាពថ្មីដែលនាងបានបង្ហោះ ក្នុងគណនីបណ្ដាញសង្គម Instagram។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Bom 
Park Bom 

នាថ្ងៃទី២១ខែមេសាកន្លងទៅនេះ Park Bom បានបង្ហោះរូបភាព២សន្លឹកដែលនាងបាន ថតនៅក្នុងឡាន អំឡុងពេលធ្វើដំណើរ ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមានការសប្បាយចិត្តដែលឃើញនាងបង្ហោះរូបថតថ្មី តែអ្នកគាំទ្រខ្លះទៀតបានសម្ដែងការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់នាង ដោយសារតែនាងបានប្រើ Filter ខ្លាំងហួសហេតុពេក សឹងតែដូចមិនមែនមនុស្សធម្មតា។

Park Bom 
Park Bom 

នេះមិនមែនជាលើកទី១ទេដែល Park Bom ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភព្រោះកន្លងមក នាងតែងតែប្រើ Filter បិទបាំងមុខមាត់ពិតរបស់នាង ទាំងដែលមុខមាត់ពិតដោយមិនប្រើ Filter របស់ Park Bom ពិតជាស្រស់ស្អាតខ្លាំង៕

Park Bom 
Park Bom 
Park Bom 
Park Bom 
រូបភាព​​​ថ្មីរបស់ Park Bom 
រូបភាព​​​ថ្មីរបស់ Park Bom 
រូបភាព​​​ថ្មីរបស់ Park Bom 
រូបភាព​​​ថ្មីរបស់ Park Bom 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T