កណ្តុរវីរបុរស Ronin បង្កើតកំណត់ត្រាពិភពលោក ដោយរកឃើញមីនចំនួន១០៩គ្រាប់ និងមិនទាន់ផ្ទុះ (UXOs) ចំនួន 15 គ្រាប់ក្នុងខេត្ត ព្រះវិហារ

//s9.kh1.co/e7/e7a4a08f50e8dd8d39f5cff3295732ca2eba55c4.png
សង្គម

 ២៣-មេសា-២០២៥ ១១ព្រឹក · ៩ ម៉ោងមុន

សមិទ្ធិផល Ronin ទទួលបានកំណត់ត្រាពិភពលោក Guinness World Record ដែលលើសពីកំណត់ត្រាដើម

APOPO៖ នៅខែមេសា ឆ្នាំ 2025 កណ្តុរថង់យក្សអាហ្វ្រិក Gambian pouched rat អាយុប្រាំឆ្នាំឈ្មោះ Ronin សម្រេចបាននូវលិទ្ធផលគួរអោយភ្ញាក់ផ្អើលមួយដោយរកឃើញមីនចំនួន 109 គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ (UXOs) ចំនួន 15 នៅក្នុងខេត្ត ព្រះវិហារ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/dd/ddaefffd2e5a173f378796a64cd45bf502ae513b.jpg

សមិទ្ធិផលនេះបានធ្វើឱ្យ Ronin ទទួលបានកំណត់ត្រាពិភពលោក Guinness World Record ដែលលើសពីកំណត់ត្រមុនរបស់ Magawa ដែលជាកណ្តុរវីរបុរសមួយទៀត ដែលបានរកឃើញគ្រាប់មីន 71 គ្រាប់ និង UXOs 38 គ្រាប់ ខណៈពេលបម្រើការងារ។ 

Hero RAT Ronin Breaks Guinness World Records® title
Hero RAT Ronin Breaks Guinness World Records® title

Ronin ត្រូវបានបណ្ដុះបណ្ដាលដោយអង្គការមិនរកប្រាក់ចំណេញ APOPO ដែលមានមូលដ្ឋាននៅប៊ែលហ្ស៊ិក ហើយបានចាប់ផ្ដើមបម្រើការងារនៅខែសីហា ឆ្នាំ​ 2021។ ដោយសមត្ថភាពហិតក្លិនយ៉ាងអស្ចារ្យ និងទម្ងន់ស្រាលប្រហែល 1.3 គីឡូក្រាម Ronin អនុញ្ញាតឱ្យវាអាចដើរឆ្លងកាត់តំបន់វាលគ្រាប់មីនបានដោយមិនបង្កឲ្យគ្រាប់មីនផ្ទុះ។

https://s9.kh1.co/__image/w=650,h=366,q=100/cc/cc41c4f6fabd83706a02530358816aead553b1ff.jpg

Ronin អាចស្ទង់ដីស្មើរនឹងទីលានវាយកូនបាល់បានក្នុងរយៈពេលត្រឹមតែ 30 នាទី បើធៀបនឹងមនុស្សប្រើម៉ាស៊ីនស្ទង់លោហៈដែលត្រូវចំណាយរហូតដល់ ៤ ថ្ងៃ។

Hero Rat Ronin ដែលជាវីរៈបុរសយើង កើតនៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2019 នៅ Morogoro ប្រទេសតង់ហ្សានី។ Ronin ត្រូវបានគេពិពណ៌នាថាជាកណ្តុរ ខិតខំប្រឹងប្រែង រួសរាយរាក់ទាក់ និងស្ងប់ស្ងាត់។ ដែលគាត់ចូលចិត្តគឺផ្លែបឺរ ដែលជារង្វាន់ក្នុងអំឡុងពេលបណ្តុះបណ្តាល និងប្រតិបត្តិការ។

https://s9.kh1.co/__image/w=650,h=435,q=100/6b/6bad2c973edc712ecfb607b8b32035db998171e7.jpg

សមិទ្ធិផលរបស់ Ronin បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៅកម្ពុជាដើម្បីដោះស្រាយកាកសំណល់នៃជម្លោះកន្លងមក និងធានាសុវត្ថិភាពសាធារណៈ កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនជាងគេនៅទូទាំងពិភពលោក ដោយមានមីនប្រមាណពី​ 4​ ទៅ 5 មួយលានគ្រាប់នៅតែមាន។

Ronin
Ronin

ការដែលត្រូវបានបណ្តុះបណ្តាល ប្រកបដោយភាពច្នៃប្រឌិតរបស់ APOPO ធ្វើអោយសត្វកណ្តុរដូចជា Ronin បានបង្ហាញពីសក្តានុពលនៃវិធីសាស្រ្តជំនួសនៅក្នុងប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ គំនិតផ្តួចផ្តើមបែបនេះអាចពន្លឿនដំណើរការនៃការធ្វើឱ្យតំបន់ដែលរងផលប៉ះពាល់មានសុវត្ថិភាពសម្រាប់សហគមន៍។ 

ប្រភពពី៖ as.com

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T