កម្សាន្ត៖ Xiao Yue'er ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្តែង Barbie Hsu និងអ្នកជំនួញ លោក Wang Xiaofei មានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ នៅអាយុ ១១ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងស្រីរូបនេះ បានទៅផ្សារទំនើប Pop Mart ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២២ ខែមេសា ដោយបានទៅជាមួយម្តាយចុង Mandy ដែលជាភរិយាថ្មីរបស់ Wang Xiaofei ។
យោងតាមប្រភព Sinchew ក្មេងស្រីរូបនេះ មានកម្ពស់ខ្ពស់ និងរាងស្លីម មានស្បែកស សក់ខ្មៅ មុខស្អាត និងតុបតែងខ្លួនដោយស្លៀកសម្លៀកបំពាក់សាមញ្ញ។ ខណៈប្រភពខ្លះ បាននិយាយថា នាងចូលវ័យជំទង់ ដោយមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងមិនសូវចេះនិយាយ។

យោងតាម QQ ចាប់តាំងពីម្តាយបានទទួលមរណភាព ក្មេងស្រីរូបនេះ និងប្អូនប្រុសរបស់នាង បានទៅទីក្រុងប៉េកាំង ដើម្បីរស់នៅជាមួយឪពុកនិងម្តាយចុងរបស់នាង។ នាងមានភាពជិតស្និទ្ធនឹងឪពុករបស់នាង និងត្រូវបានមើលថែទាំដោយម្តាយចុងរបស់នាង ផងដែរ។ នៅលើ Weibo ទស្សនិកជនសង្ឃឹមថា ក្មេងស្រីនេះ នឹងមានជីវិតដ៏រីករាយជាមួយនឹងគ្រួសារថ្មីរបស់ខ្លួន និងបានជម្នះបន្តិចម្តងៗ នូវការឈឺចាប់នៃការបាត់បង់ម្តាយរបស់នាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










