ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នឹងមានដំណោះស្រាយចំពោះ លោកទ្រី ស៊ីថេង ដែលជាហ្មដំរី នៅថ្ងៃទី៣នេះ

//s9.kh1.co/76/76a04cfe1c7f4383c0b5c0d1b12360afa5d747cb.png
សង្គម

 ០២-កក្កដា-២០២៥ ១១ព្រឹក · មួយថ្ងៃមុន

ស្អែកនេះ យើងនឹងដឹងអំពីដំណោះស្រាយ ដើម្បីឲ្យ ហ្មដំរី និង ឡាក់គី បានជួបជុំគ្នាវិញ

សង្គម៖ កាលពីថ្មីៗកន្លងទៅនេះ ផ្ទុះការអាណិតទៅកាន់ដំរីមួយក្បាលឈ្មោះ ឡាក់គី រត់តាមហ្មដំរី ដែលបានឈប់ពីការងារ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ឡាក់គី បានរត់តាមបណ្ដើរ ស្រែកបណ្ដើរ ហើយរត់ទៅបាំងផ្លូវ ដើម្បីកុំឲ្យបុរសថែសត្វ ទៅចោលខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកថែសត្វឈ្មោះថា ទ្រី ស៉ីថេង លោកបានបម្រើការក្នុងសួនសត្វភ្នំតាម៉ៅ អស់រយៈពេល៣០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ចំពោះ ឡាក់គី វិញ ប្រៀបបានដូចជាកូនចិញ្ចឹមរបស់ លោក ស៉ីថេង ផងដែរ ដោយលោកបានមើលថែ ឡាក់គី តាំងពីឆ្នាំ១៩៩៩មក។

https://s9.kh1.co/__image/w=650,h=650,q=100/67/678394c6fcdd54c4dec09729dfd72c94164fcf4f.png

ក្រោយពី មហាជន ប្រតិកម្មទាមទាររកដំណោះស្រាយ ដើម្បីឲ្យ ហ្មដំរី និង ឡាក់គី បានជួបជុំគ្នាវិញ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នឹងរកដំណោះស្រាយជូន លោក ទ្រី ស៊ីថេង​ និងដំរីឡាក់គី។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ដើម្បីជួយរកដំណោះស្រាយ។

https://s9.kh1.co/__image/w=650,h=346,q=100/4c/4ca52c64535a6c9973376db939f1a53fcc545c83.png

គួរបញ្ជាក់ដែរថា លោក​ ទ្រី​ ស៊ីថេង បានឈប់ពីការងារ បន្ទាប់ពីបម្រើការងារអស់រយៈពេល៣០ ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដោយមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់។ ប៉ុន្ដែយ៉ាងណាមិញ នៅថ្ងៃទី០៣ ប្រិយមិត្តនឹងបានជ្រាបច្បាស់អំពីមូលហេតុ និងដំណោះស្រាយ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

https://s9.kh1.co/__image/w=650,h=490,q=100/74/74576190c330d76e143126f7cf35246e766c4df8.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T