ផ្អើលអស់ហ្វេនស្រុកខ្មែរ! ត្រៀមលុយចងដៃ រាជនីក្រម៉ា មាន សូនីតា ត្រូវគូស្នេហ៍សុំរៀបការ

//s9.kh1.co/54/542edcff1f8b24daef016bba3274e2694c31f897.png
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២៥ ១២ល្ងាច · ៩ ម៉ោងមុន

រាជនី​ក្រម៉ាខ្មែរ​ មាន​ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានកេរ្តិ៍ល្បីល្បាញ ដែលត្រូវបានគេឲ្យរហ័សនាមថា រាជនី​ក្រម៉ាខ្មែរ​ មាន​ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ តារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញចិញ្ចៀនពេជ្រដ៏ធំមួយ ព្រមទាំងបង្ហាញឲ្យឃើញបុរស ដែលគេសន្មត់ថាជាគូស្នេហ៍ យ៉ាងស្និតស្នាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=975,q=100/20/20c5e5d2ae6d93157afdfcf337107bef20a5187c.png

មិនតែប៉ុណ្ណោះ អមជាមួយនឹងខេបសិនសរសេរថា  "អរគុណសម្រាប់គ្រប់យ៉ាង" ប៉ុន្ដែមិនបានបង្ហាញមុខខាងប្រុសនោះទេ។ យ៉ាងណាមិញ អ្នកគាំទ្រកំពុងតែមានការឆ្ងល់ជាខ្លាំង ចង់វែកមុខរកបុរសអាថ៌កំបាំងម្នាក់នោះ ដែលមានសំណាងបានកំពូងតារាស្រី មាន សូនីតា ធ្វើជាគូជីវិត។

https://s9.kh1.co/__image/w=650,h=887,q=100/f0/f0f782865911790a2801f178caeb4a17b820e76c.png

ជាក់ស្ដែងសមីខ្លួន មិនបានបញ្ជាក់អ្វីនោះទេ ស្ងាត់ៗក៏ស្រាប់តែបង្ហោះបែបនេះតែម្ដង ធ្វើឲ្យមហាជនអន្ទះសារចង់ដឹងមែនទែន។ ហេតុដូចនេះ មានតែយើងចាំមើលទាំងអស់គ្នាថា អាយដលនឹងមានកម្មវិធីមង្គលការឆាប់ៗនេះឬយ៉ាងណា៕

ប្រភព៖ Mean Sonyta មាន សូនីតា

មាន សូនីតា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T