១០០ឆ្នាំមានម្ដង អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វឆ្មាព្រៃថ្មី ដូចសត្វខ្លាតែខ្លួនតូច មុខមាត់ស្រដៀងឆ្មាស្រុក

//s9.kh1.co/1e/1ef299791fc4039a9c94a7d458225c567a81daa2.png
សង្គម

 ១៨-កញ្ញា-២០២៦ ៣ល្ងាច · ៣ ម៉ោងមុន

អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វឆ្មាព្រៃថ្មី ដូចសត្វខ្លាតែខ្លួនតូច មុខមាត់ស្រដៀងឆ្មាស្រុក

អ្នកស្រាវជ្រាវបានឱ្យដឹងថា ជាលើកដំបូងក្នុងរយៈពេលមួយសតវត្សរ៍មកនេះ ពួកគេបានរកឃើញប្រភេទសត្វឆ្មាព្រៃថ្មីមួយ ដែលពីមុនមិនធ្លាប់ត្រូវបានគេស្គាល់នៅក្នុងវិស័យវិទ្យាសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វឆ្មាប្រភេទ Leopardus tilcayo (ឬហៅថា ឆ្មាខ្លា tilcayo) មានរាងស្លីម មានស្នាមអុចៗលើដងខ្លួន និងមានត្រចៀកមូល។ វាមានទំហំតូចជាងឆ្មាក្នុងផ្ទះធម្មតា ហើយរស់នៅក្នុងតំបន់ Yungas នៃប្រទេសបូលីវី ដែលជាតំបន់ព្រៃពពក (cloud forest) ជាចំណុចប្រសព្វរវាងជួរភ្នំ Andes និងអាងទន្លេ Amazon។ ប្រភេទសត្វនេះត្រូវបានគេពិពណ៌នាជាលើកដំបូងនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ Current Biology កាលពីថ្ងៃព្រហស្បតិ៍។

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d0cc807670d27e396f2491a3a5f0619063c0e1c.png

វាជារឿងកម្រណាស់ក្នុងការរកឃើញថនិកសត្វថ្មីដែលមានទំហំធំគួរសម។ អ្នកស្រី Paola Nogales-Ascarrunz ដែលជាសហអ្នកនិពន្ធនៃការសិក្សានេះ និងជាអ្នកដឹកនាំកម្មវិធីអភិរក្សឆ្មាព្រៃមួយឈ្មោះថា Programa de Investigación de Félidos Bolivia (កម្មវិធីស្រាវជ្រាវ និងអភិរក្សសត្វឆ្មាព្រៃនៅបូលីវី) បាននិយាយថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលប្រភេទសត្វដែលទើបរកឃើញថ្មីៗភាគច្រើនមានទំហំតូច។

https://s9.kh1.co/__image/w=650,h=434,q=100/8d/8da562e3ce3ef3b1dc5b79fe4817d861b7606329.png

អ្នកស្រីបាននិយាយថា៖ «លើកនេះ វាជាសត្វឆ្មា។ នេះពិតជាជារឿងថ្មីប្លែក ហើយវាមិនធ្លាប់កើតឡើងក្នុងរយៈពេល ១០០ ឆ្នាំមកហើយ។ មិនធ្លាប់មាននរណាម្នាក់ដាក់ឈ្មោះឱ្យវា ឬពិពណ៌នាអំពីវាពីមុនមកឡើយ»។

https://s9.kh1.co/__image/w=650,h=434,q=100/53/537714bf92441b11a8ef1523fd59f012e5daa121.png

 អ្នកស្រី Nogales-Ascarrunz ដែលការងារអភិរក្សរបស់គាត់ទទួលបានការឧបត្ថម្ភថវិកាពី National Geographic បាននិយាយថា៖ «យើងពិតជាមិនដឹងថាមានសត្វឆ្មាប្រភេទនេះប៉ុន្មានក្បាលទៀតដែលនៅរស់ក្នុងធម្មជាតិ។ យើងត្រូវការវិទ្យាសាស្ត្រ និងការសិក្សាបន្ថែមទៀតដើម្បីឆ្លើយសំណួរនេះ ដែលតាមពិតទៅវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិរក្សពួកវា»។

https://s9.kh1.co/__image/w=650,h=365,q=100/60/600dffdf551d9e0ba27ed7f63317b9360b3e9326.png

ចំណែកឯ ចំនួនសត្វឆ្មាប្រភេទ Leopardus tilcayo នេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ៕

ប្រភព៖ NBC News

https://s9.kh1.co/__image/w=650,h=366,q=100/a0/a089c45ec314a1c077c83704b325302b4f5a7153.png
https://s9.kh1.co/__image/w=480,h=640,q=100/f6/f62e6d1f1f72ee6af584c308338c1a0ad4c1bc0b.png
https://s9.kh1.co/__image/w=650,h=366,q=100/e6/e6cadd05014797e8ea537d817936ab6743a0bc73.png
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/de/ded376d815cf3c8ed820b7e5dc08f2a03d4a5fe7.png

ប៉ូការី ស្វេត ភេសជ្ជៈអ៉ីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)

 ១៨-កញ្ញា-២០២៦ 
 ១ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T