ឱកាសមកដល់ទៀតហើយ! ចាប់យកក្តីស្រមៃក្លាយជាតារាចម្រៀងវ័យក្មេង ក្នុងផលិតកម្មរស្មីហង្សមាស! (មានវីដេអូ)

//s4.kh1.co/cd/cda016f13d1e6833ae4ae442814fb0338e707a83.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ តើប្អូនៗកុមារអាយុ ៧ ឆ្នាំ ដល់ ១៧ ឆ្នាំ ត្រៀមខ្លួនហើយ ឬនៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គជម្រុះដំបូងទីតាំងទីមួយនឹងធ្វើឡើងនៅសណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ នេះចាប់ពីម៉ោង ៨:០០ ព្រឹកតទៅ។

កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨:០០ យប់តទៅ នៅស្ទូឌីយ៉ូហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន។

សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុនហង្សមាសវីដេអូ។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោដោយស្កេនក្រយ៉ៅដៃលើអេក្រង់ AI សែលហ្វី 32 MP៕

  កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
  កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T