ថៃ៖ ជារឿយៗតែងសង្កេតឃើញថា តារាសម្តែងស្រីសម្បុរស្រអែមនាង Namtarn Pichukkana មិនសូវបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាងគឺលោកPai Partith នៅក្នុងបណ្តាញសង្គមប៉ុន្មាននោះទេ ទោះបីជាស្រលាញ់គ្នាច្រើនឆ្នាំមកហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទោះបីជាមិនសូវបង្ហាញជាសាធារណៈក៏ពិតមែន ប៉ុន្តែរាល់ពេលដែលពួកគេនៅជាមួយគ្នាមានតែភាពផ្អែមល្ហែម ស្ទើរតែអ្នកគាំទ្រលួចច្រណែន ព្រោះគូស្នេហ៍មួយគូនេះតែងតែនៅធ្វើដំណើរកម្សាន្ត ជាមួយគ្នាជានិច្ច។
ជាក់ស្តែងដោយយោងតាមបទសម្ភាសន៍មួយ Namtarnបានរៀបរាប់ឲ្យដឹងថា ឆ្នាំនេះជាឆ្នាំទី៧ហើយដែលពួកគេទាំងពីរសាងក្តីស្នេហ៍រួមគ្នា។ លើសពីនាងថែមទាំងរៀបរាប់ពី គម្រោងដែលត្រៀមសម្រាប់ថ្ងៃកំណើតរបស់ខ្លួន នៅថ្ងៃទី៣០ ខែសីហាខាងមុខនេះ យ៉ាងដូច្នោះថា៖
គ្រាន់តែបានដឹងពីគម្រោងរបស់Namtarnភ្លាម ហ្វេនៗត្រៀមរួចជាស្រេចដើម្បីរង់ចាំមើលរូបភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ នៅក្នុងដំណើរកម្សាន្តដ៏រ៉ូមែនទិកមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖