ចិន៖ នេះគឺជាមេរៀនមួយសម្រាប់ តារាបង្ហាញម៉ូតតៃវ៉ាន់Kelly Chen ក៏ដូចជាមនុស្សគ្រប់គ្នា បន្ទាប់ពីនាងបានបង្ហោះរូបរបស់នាង ដែលបានអង្គុយនៅកន្លែងកម្សាន្តដ៏ល្បីមួយ នៅទីក្រុមរ៉ូម ប្រទេសអ៊ីតាលី កាលពីពេលកន្លងទៅនេះ នៅលើInstagram ផ្លូវការរបស់នាង ហើយក៏បានលុបចេញវិញភ្លាមៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីពេលថ្មីៗ តារាបង្ហាញម៉ូតវ័យ៣៥ឆ្នាំរូបនេះ បានធ្វើដំណើរទៅទៅក្រុងរ៉ូមសម្រាប់វិស្សមកាល ជាមួយប្តីរបស់នាងគឺតារាចម្រៀងក៏ដូចជាសម្តែងJimmy Lin ហើយពួកគេក៏បានទៅទស្សនានៅកន្លែងប្រវត្តិសាស្រ្តSpanish Steps។ បន្ទាប់មកChen ក៏បានបង្ហោះរូបជាច្រើនសន្លឹក ដែលនាងបានអង្គុយនៅលើជណ្តើរ នៃSpanish Steps រួមទាំងរូបពេលនៅColosseum ទៀតផង។ ពេលនោះក៏ស្រាប់តែមាន អ្នកចូលទៅComment ពីក្រោមរូបរបស់នាងថា៖
យ៉ាងណាម៉ិញ រូបនោះក៏ត្រូវបានលុបចោលវិញភ្លាមៗ ហើយតារាស្រីរូបនេះ ក៏បានបង្ហោះសុំអភ័យទោស នៅលើគណនីInstagram របស់នាង។ Kelly Chen បានសរសេរថា៖