កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង Son Hye Jin និងស្វាមី Hyun Bin មានជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រងដោយជារឿយៗ អ្នកទាំងពីរតែងចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា។ តាំងពីរៀបការនាឆ្នាំ២០២២ ពួកគេបានចំណងដៃកូនប្រុសមួយដ៏គួរឲ្យស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ អ្នកនាង Son Ye Jin បានចេញមកសម្ដែងការគាំទ្រដល់ភាពយន្តថ្មីរបស់ស្វាមី Hyun Bin ដែលលោកបានថតខ្សែភាពយន្តថ្មីឈ្មោះថា "Harbin"ដោយបានចូលរួមសម្ពោធខ្សែភាពយន្តថ្មីនេះផងដែរ។ ក្នុងនោះ Son Hye Jin បានទទួលការសរសើរថាអ្នកនាងពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងការតុបតែងខ្លួនបែបពាក់អាវកាក់ពណ៌ស ខោខោប៊យ និងអាវរងាវែងពណ៌ខ្មៅ ជាមួយនឹងកាបូបស្ពាយពណ៌ខ្មៅតូច។
ក្នុងនោះ អ្នកនាងបានទម្លាក់សក់ខ្មៅគាបត្រង់ភ្លឹងយ៉ាងស្រស់ស្អាតទៀតផង។ បន្ទាប់ពីបានឃើញអ្នកនាងបង្ហាញខ្លួនបែបនេះហើយ អ្នកគាំទ្រនាំគ្នាសរសើរថាចំណងស្នេហ៍អ្នកនាងនិងស្វាមីពិតជាផ្អែមល្ហែម គ្មានភាពរកាំរកូសដូចគូស្នេហ៍ដទៃទៀតឡើយ៕
ប្រភព៖ allkpop