កម្សាន្ត៖ តារាសម្ដែង លោក Hyun Bin បានចែករំលែក ពីការផ្លាស់ប្តូរការគិតរបស់ខ្លួន បន្ទាប់ពីបានរៀបការ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងប្រុស លោក Hyun Bin បានចូលរួមក្នុងកិច្ចសម្ភាសន៍សម្ពោធរឿង Harbin នៅ Samcheong-dong ទីក្រុងសេអ៊ូល នៅរសៀលថ្ងៃទី ១៩ ខែធ្នូ កន្លងទៅនេះ ខណៈដែលរូបលោក ក៏ត្រូវបានអ្នកយកព័ត៌មានសួរសំណួរមួយ ចំនួនទាក់ទងនឹងអាពាហ៍ពិពាហ៍។
តារាសម្ដែងរូបនេះ បានប្រាប់ពីការផ្លាស់ប្តូរការគិតក្រោយរៀបការ និងមានកូន ដោយបានលើកឡើងថា៖
ក្នុងអំឡុងពេលសន្ទនា Hyun Bin បានកោតសរសើរចំពោះ ការយោគយល់របស់ភរិយាខ្លួនថា «ខ្ញុំឯកាណាស់អំឡុងពេលថតរឿង 'Harbin' ប៉ុន្តែប្រពន្ធខ្ញុំពិតជាឯកាជាង ក្នុងស្ថានភាពនោះ។ ការក្លាយជាតារាសម្តែងមិនមែនជាការងារងាយស្រួលទេ ព្រោះវាមានលក្ខណៈពិសេស។ ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងពីរជាតួសម្ដែង បន្ទាប់ពីខ្ញុំថតចប់ ប្រពន្ធខ្ញុំបាននិយាយថា 'អរគុណសម្រាប់ការខិតខំរបស់អ្នក'។ នេះធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះទោះត្រូវស៊ូទ្រាំនឹងការលំបាកពេលនៅឆ្ងាយពីប្តី ក្រោយសម្រាលកូន ក៏នាងនៅតែប្រាប់ខ្ញុំអ៊ីចឹង»។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖