ភ្នំពេញ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនគូបូតា បានរៀបចំសន្និសីទសារព័ត៌មានមួយនៅស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ ដើម្បីប្រកាសពីការឧបត្ថម្ភផ្ដាច់មុខរបស់ខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី ១១” ក្រោមអធិបតីភាពរបស់អ្នកតំណាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍បាយ័ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកិច្ចសហការយ៉ាងល្អប្រសើរជាបន្តបន្ទាប់រវាងក្រុមហ៊ុន គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយទូរទស្សន៍បាយ័ន បាននាំមកជូនលោកអ្នកនូវកីឡាករជើងខ្លាំង ខ្មែរ-ថៃ ចំនួន ៨ រូប ពោរពេញដោយបទពិសោធន៍លើសង្វៀន ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ដ៏ស្វិតស្វាញ និងជក់ចិត្តជូនពុកម៉ែបងប្អូនដែលស្រឡាញ់គាំទ្រប្រដាល់គុនខ្មែរបានទស្សនាក្នុងកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី ១១”។
សូមចូលរួមជាសាក្សីទាំងអស់គ្នាសម្រាប់កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិដ៏អស្ចារ្យមួយនេះ ដែលរៀបចំឡើងរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬអាចទស្សនាតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន។ បន្ថែមពីលើនេះ ក៏មានការផ្សាយបន្តផ្ទាល់នៅលើ Facebook Page ផ្លូវការរបស់ទូរទស្សន៍បាយ័ន “Bayon Television” ព្រមទាំង Facebook Page ផ្លូវការ “Kubota Kampuchea Club” ផងដែរ។
សម្រាប់រដូវកាលទី១១ នេះ កម្មវិធីប្រដាល់ជើងឯកប្រដាល់លេខមួយគូបូតា បានសម្រិតសម្រាំងយកកីឡាករប្រភេទទម្ងន់ ៦០គីឡូក្រាម សុទ្ធសឹងជើងខ្លាំង ក្នុងនោះកីឡាករកម្ពុជារួមមាន សុខ ធី ប៊ុន សុធា ឯម សុធី និងអ៊ូច ធារិទ្ធ ដែលនឹងត្រូវជួបប្រកួតតតាំងជាមួយកីឡាករថៃ ផាយ៉ាក់ហិរ៉ាន់ ឆ.ហាផាយ៉ាក់ ទ្រីផេត ស.រើងឆ័យ ឌី ស.ផ្លឺនជិត ក្រោះផេត គៀតបានឌិត។ ថ្វីត្បិតថាកីឡាករថៃពីររូបអវត្តមានដោយសារបញ្ហាផ្ទាល់ខ្លួនពុំបានចូលរួមបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទមួយនេះយ៉ាងណាក្ដី ក៏ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនៅតែដំណើរការយ៉ាងរលូន។
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រយ៉ាងពេញទំហឹងពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា ក្រុមហ៊ុនគូបូតា ក៏បានសម្រេចចិត្តបន្តការឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា រដូវកាលទី ១១ នាំមកជូនដោយ គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត” ដែលជាឆ្នាំទី៧នៃដំណើរការកម្មវិធីដ៏ជក់ចិត្តមួយនេះ ហើយបច្ចុប្បន្នបានក្លាយជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ស្វិតស្វាញ និងមានប្រជាប្រិយភាពបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនគូបូតា សូមសម្ដែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលតែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់កម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា” ដែលបានធ្វើឱ្យវាក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអរគុណបងប្អូនកសិករកម្ពុជាសម័យថ្មី ដែលតែងតែជឿជាក់ និងប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ជួយឲ្យ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។ គូបូតា សន្យាថានឹងនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច និងតែងតែនៅជាក្បែរកសិករកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជានាំមកជូនកសិករនូវ “បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត” ដើម្បីរួមចំណែកជួយឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករកម្ពុជាអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឱ្យជីវភាពកាន់តែប្រសើរធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ឲ្យពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ៕