ភ្នំពេញ៖ ធនាគារ
វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) សូមប្រកាសថា ធនាគារជាតិកាណាដា បានទិញយកចំណែកភាគហ៊ុន 10% ដែលនៅសល់ក្នុងធនាគារ ABA។ ជាលទ្ធផលនៃការវិនិយោគបន្ថែមនេះ ធនាគារជាតិកាណាដា បានបង្កើនភាពជាម្ចាស់របស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ 100% តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ក្នុងឱកាសនេះថា៖
បើតាមប្រសាសន៍របស់លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា ក៏បាននិយាយថា៖
លោកបានបន្ថែមបន្តទៀតថា៖
ធនាគារជាតិកាណាដា បានក្លាយជាភាគហ៊ុនិករបស់ធនាគារ ABA នៅក្នុងឆ្នាំ 2014 ដោយបានទិញយកចំណែកភាគហ៊ុនចំនួន 10%។ ហើយបន្ទាប់មកក៏បានបង្កើនការទិញយកចំណែកភាគហ៊ុនបន្ថែមរហូតដល់ 42% នៅក្នុងឆ្នាំ2015 និងបង្កើនដល់ 90% នៅក្នុងឆ្នាំ2016។
គិតមកត្រឹមថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019 ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន 4.1 ប៊ីលានដុល្លារ។ ធនាគារផ្តល់សេវាជូនដល់អតិថិជនជាង 650,000 នាក់ តាមរយៈបណ្តាញសាខាចំនួន 70 សាខា កន្លែងស្វ័យសេវាធនាគារជាង 550 កន្លែង និងប្រព័ន្ធធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទឈានមុខជាច្រើនទៀត៕
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារជាតិកាណាដា
សូមចូលទៅកាន់ www.nbc.ca។