កូរ៉េខាងត្បូង៖ យោងតាមការប្រកាសកាលពីថ្មីៗនេះរបស់ផលិតកម្ម MLD Entertainment បានធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភកាន់តែខ្លាំងចំពោះ ក្រុមចម្រៀងស្រី Momoland ទាក់ទងនឹងការដែលត្រូវបាត់បង់នូវសមាជិកក្រុមម្តងដល់ទៅ២នាក់ ក្នុងពេលតែមួយ ហើយក្រុមនឹងនៅបន្តដោយមានសមាជិកត្រឹមតែ៦នាក់តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ផលិតកម្ម MLD Entertainment បានឲ្យដឹងថា សមាជិក២រូបគឺតារាចម្រៀងស្រី Yeonwoo និងតារាចម្រៀងស្រី Taeha នឹងលែងជាសមាជិករបស់ក្រុម MOMOLAND តទៅទៀតហើយ។ ពួកគេបានបន្តទៀតថា បន្ទាប់ពីខាងភ្នាក់ងារផលិតកម្ម ជាមួយនឹងសមាជិកក្រុមទាំងពីរនាក់នេះ បានធ្វើការពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពីអាជីពការងារសព្វថ្ងៃរបស់ពួកគេមក ពេលនេះទាំងខាងផលិតកម្មនិងតារាស្រីទាំងពីរដួងនេះ បានព្រមព្រៀងសម្រេចបញ្ចប់កិច្ចសន្យា ដើរផ្លូវរៀងខ្លួនដោយសន្តិវិធី និងអាចឲ្យ Taeha និង Yeonwoo ចាប់ផ្តើមអាជីពថ្មីជាមួយនឹងកន្លែងថ្មីបាន។
នេះបើយោងតាមការបញ្ជាក់ពីខាងផលិតកម្ម MLD Entertainment បានលើកឡើងថា Yeonwoo បានចាកចេញពីក្រុមចម្រៀង Momoland ដោយងាកមកចាប់អាជីពសម្តែងវិញក៏ពិតមែន ប៉ុន្តែនាងនៅតែស្ថិតនៅក្នុងផលិតកម្មនេះដដែរ។
ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រនៅតែមានការព្រួយបារម្ភពី តារាចម្រៀងស្រីមួយរូបទៀតគឺ Daisy ដែលនាងក៏កំពុងតែពិភាក្សជាមួយផលិតកម្មដូចគ្នា អ្នកគាំទ្រសង្ឃឹមថានាងនឹងសម្រេចមិនចាកចេញពីក្រុម ដូចជាអតីតមិត្តរួមក្រុមរបស់នាងទាំងពីរនាក់នោះចុះ៕