កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា មរណភាពរបស់តារាចម្រៀងប្រុស Liam Payne ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងប្រុស One Direction ពិតជាគួរឲ្យសោកសង្រេងខ្លាំងណាស់ បើទោះបីវាកន្លងផុតទៅមួយខែហើយក៏ដោយ ដោយគេបានស្លាប់នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLiam Payne បានបាត់បង់ជីវិតភ្លាមៗបន្ទាប់ពីជ្រុលខ្លួនធ្លាក់ពីលើរានហាលសណ្ឋាគារឈ្មោះ CasaSur Palermo Hotel ដែលគេបានស្នាក់នៅ នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលវាជាហេតុការណ៍ដ៏គួរឲ្យតក់ស្លុតខណៈដែលគេបានឃើញថា បន្ទប់ដែលគេស្នាក់នៅ មានស្ថានភាពរញ៉េរញ៉ៃដូចជាទូរទស្សន៍ត្រូវវាយដំឡើងខ្ទេច និងសារធាតុញៀនមួយផងដែរ។
យ៉ាងណាមិញ វីដេអូមួយទើបតែត្រូវបានបញ្ចេញថា មុនឈានដល់ការបាត់បង់ជីវិត Liam Payne ហាក់មានស្មារតីមិននឹងនរនោះឡើយដោយគេបានព្យាយាមចាកចេញពីបន្ទប់សណ្ឋាគារ និងបានស្រែកឡូឡា រហូតបុគ្គលិកសណ្ឋាគារត្រូវអូសគេចូលទៅក្នុងបន្ទប់វិញ។
ពេលមកដល់បន្ទប់ Liam បានព្យាយាមតតាំង វាយដំបុគ្គលិកនោះដើម្បីឲ្យគេពន្លែង។ បុគ្គលិកបានខលទៅលេខ 911 ដើម្បីរាយការណ៍ថាពួកគេខ្លាចថា Liam Payne អាចនឹងប្រើប្រាស់រានហាលដើម្បីធ្វើបាបខ្លួនឯង ខណៈដែលខាងសណ្ឋាគារដឹងទុកមុនថាអាចនឹងមានករណីបែបនេះកើតឡើង ប៉ុន្តែបានទុក Liam Payne ឲ្យនៅម្នាក់ឯងរហូតកើតសោកនាដកម្មបែបនេះតែម្ដង៕
ប្រភព៖ nypost