កូរ៉េខាងត្បូង៖ ភ្នាក់ងាររបស់តារាសម្ដែងស្រី Jung Ho Yeon ដែលជាតួឯកស្រីខ្សែភាពយន្តដ៏ល្បី Squid Game បានប្រកាសថានាង និងលោក Lee Dong Hwi បានឈានដល់ផ្លូវបំបែកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកាសនេះបានធ្វើឡើងដោយភាគីទាំងសងខាង បន្ទាប់ពីអ្នកទាំងពីរបានចំណាយពេលទាក់ទងគ្នារហូតដល់ទៅ៩ឆ្នាំឯណោះ ដោយសម្រេចចិត្តធ្វើជាមិត្តភក្តិនិងមិត្តរួមការងារជំនួសវិញ ហើយម្យ៉ាងទៀត ពួកគេសុទ្ធតែមានការងាររវល់រៀងខ្លួន ដែលធ្វើឲ្យពួកគេឈានដល់ការសម្រេចចិត្តបែបនេះតែម្ដង។
Lee Dong Hwi និង Jung Ho Yeon បានប្រកាសទាក់ទងគ្នាជាគូស្នេហ៍ផ្លូវការតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយ Jung Ho Yeon ធ្លាប់បានទម្លាយថា Dong Hwi ពិតជាមានមោទកភាពចំពោះនាងពេលនាងទទួលបានភាពល្បីល្បាញក្នុងរឿង Squid Game ៕
ប្រភព៖ allkpop