Lim Ye Jin សម្រេចចាកចេញ ពីផលិតកម្មYG ក្រោយនៅក្នុងទ្រនំនេះ៥ឆ្នាំ

//s5.kh1.co/3c/3c2872b5f5ca352bffb3d8551eefbac137058a3c.jpg
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាង​ត្បូង៖ យោង​តាម​ការ​រាយការណ៍​ក្នុង​ថ្ងៃទី​១៧ ខែ​ធ្នូ កន្លង​ទៅ​នេះបាន​បញ្ជាក់​ថា​ តារាសម្តែង​ស្រី​Lim Ye Jin បាន​សម្រេច​ចិត្ត​ចាកចេញ​ពី ​ផលិតកម្មYG Entertainment បន្ទាប់​ពី​ស្ថិត​នៅ​ក្រោម​ការ​ គ្រប់​គ្រង​របស់​ផលិតកម្ម​នេះ ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារា​សម្តែង​Lim Ye Jin បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង ​ផលិត​កម្ម​YG Entertainment ជា​លើក​ដំបូង​ កាល​ពី​ឆ្នាំ​២០១៤។ ក្នុង​ពេល​នោះ​​ អតី​ត​អ្នក​ដឹក​នាំ​របស់​ផលិតកម្ម​យក្ស​មួយ​នេះ ​លោកYang Hyun Suk ក៏​ធ្លាប់​បាន​បញ្ជាក់​ផង​ដែរថា​ លោក​គឺ​ជា​អ្នក​គាំទ្រ​មួយ​រូប​ របស់​ តារាស្រី​រូប​នេះ​តាំង​តែ​ ពី​ពេល​ដំបូង​មក​ផង​ដែរ។

យ៉ាង​ណាម៉ិញ​ក្នុង​អំឡុង​ពេលដែល ​បង្ហាញ​ខ្លួន​ជា​តារាស្រី​ជាលើកដំបូង ក្នុង​ឆ្នាំ​១៩៧៦ តារាស្រី​ជើង​ចាស់​រូប​នេះ​ ក៏​ទទួល​បាន​នៅ ​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ផងដែរ។ ទៀត​សោត​ក្នុងពេល​ថ្មីៗ​នេះ ​តារា​សម្តែង​Lim Ye Jin ក៏ទើប​តែ​បាន​បង្ហាញ​ខ្លួន ​នៅ​កញ្ចប់​ទូរទស្សន៍KBS2 ក្នុង​ខ្សែ​ភាពយន្ត​ដែល​មាន ​ចំណង​ជើង​ថា​ “My Only One”​ ផង​ដែរ៕

  តារាសម្តែង​ស្រី​Lim Ye Jin
  តារាសម្តែង​ស្រី​Lim Ye Jin
  តារាសម្តែង​ស្រី​Lim Ye Jin
  តារាសម្តែង​ស្រី​Lim Ye Jin
  តារាសម្តែង​ស្រី​Lim Ye Jin 
  តារាសម្តែង​ស្រី​Lim Ye Jin 
  តារាសម្តែង​ស្រី​Lim Ye Jin
  តារាសម្តែង​ស្រី​Lim Ye Jin
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T