Jennie លេងស្ទាយ៍ឈុតសិ»-ស្សសាលា ជាមួយសំព»-ត់ខ្លី ស្អាតឡើងឆ្វាច

//s9.kh1.co/2f/2f3618e9c434a70cb1fda5d540b6ce40a1e60e19.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២៤ ៨ព្រឹក · ៣ ម៉ោងមុន

Jennie បានចេញមកបង្ហោះរូបភាពបង្អួតរាងក្នុងឈុតបែបសិស្សសាលា

កូរ៉េខាងត្បូង៖ Jennie ដែកជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានប្រកាសថានាងនឹងចេញបទចម្រៀងថ្មីដំបូងគេក្រោមផលិតកម្ម ODD ATELIER របស់ខ្លួនមានឈ្មោះថា Mantra នាថ្ងៃទី១០ខែតុលានេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

មុនពេលវីដេអូចម្រៀងពេញមកដល់ Jennie ក៏បានបង្ហោះរូបភាព Teaser ជាច្រើនដែលភាគច្រើនគឺស្ទាយ៍បែប Retro និង Vintage ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើបញាប់ញ័រចាំតាមដានបទថ្មីរបស់នាង។

Jennie
Jennie

ដោយឡែក ថ្មីៗនេះ Jennie បានចេញមកបង្ហោះរូបភាពបង្អួតរាងក្នុងឈុតបែបសិស្សសាលា គឺអាវក្រៅពណ៌ផ្ទៃមេឃជាមួយនឹងអាវសពីខាងក្នុង និងក្រវាត់កឆ្នូតៗគូជាមួយនឹងសំពត់ខ្លីបណ៌ខ្មៅ ដោយនាងបានស្លៀកបន្ថែមជាមួយនឹងស្រោមបាពណ៌ខ្មៅ និងស្បែកជើងពណ៌ក្រហម ដោយពាក់ស្រោមជើងពណ៌ស។ ក្នុងនោះនាងបានថតនៅទីក្រុងប៉ារីស ដោយបានជិបសាំប៉ាញ ជាមួយនឹងការតុបតែងមុខសាមញ្ញៗនិងស្ទាយ៍សក់ក្រងពិតជា មើលទៅពិតស្រស់ស្អាត ក្មេងជាងវ័យដូចសិស្សសាលាពិតៗ៕

Jennie
Jennie
Jennie
Jennie
Jennie
Jennie
រូបភាពថ្មីរបស់ Jennie
រូបភាពថ្មីរបស់ Jennie

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T