លេងស្ទាយ៍ថ្មី ស្រស់សង្ហាហើយ តែ Justin ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/54/54260d4e3386c16b4b4897966325dc47b1bf5e6b.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២៤ ១០ព្រឹក · ៤ ម៉ោងមុន

​តារា​ចម្រៀង​ប្រុស លោក Justin Bieber បានបង្ហាញខ្លួន ដែលធ្វើឲ្យហ្វេនៗមើលឃើញ ពីរូប​រាង​ និងកាន់តែបារម្ភ។

កម្សាន្ត៖ អ្នក​គាំទ្រ​សម្ដែង​ការ​ព្រួយ​បារម្ភ​ នៅ​ពេល​ដែល​តារា​ចម្រៀង​ប្រុស លោក Justin Bieber បានបង្ហាញខ្លួន ដែលបានបង្ហាញឲ្យឃើញពីរូប​រាង​ស្គ..ម និង​មានភាពហត់នឿយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber
Justin Bieber

កាល​ពី​យប់​ថ្ងៃ​សុក្រកន្លងទៅ តារាចម្រៀងប្រុស លោក Justin Bieber ត្រូវ​បាន​គេ​ឃើញ​បើក​បរ​តែ​ម្នាក់​ឯង​ ចេញ​ពី​សណ្ឋាគារ និងជា​ក្លឹប​ដ៏​ល្បី​មួយ ​ក្នុង​ទីក្រុង Los Angeles ដែលជា​កន្លែង​ដែល​អ្នក​សិល្បៈ​តែង​ទៅ​លេង។ តារា​ចម្រៀង​​វ័យ​៣០​ឆ្នាំ​រូបនេះ បានពាក់​អាវ​ក្រណាត់​ពណ៌​ស និង​កន្សែង​ជុំវិញ​ក្បាល ដោយ​បង្ហាញ​តែ​មុខ​តូច ពុក​ចង្ការ​វែង និង​សក់។ យោងតាម ​​Page Six តារាចម្រៀង លោក Justin មើលទៅហាក់មានភាពក្រៀមក្រំ ហើយដូចជាកំពុងផ្តោតអារម្មណ៍លើអ្វីមួយ។

Justin Bieber
Justin Bieber

កាលពីប៉ុន្មានថ្ងៃមុន នៅពេលដែល Justin Bieber បានទៅញ៉ាំអាហារពេលល្ងាចជាមួយភរិយា Hailey ដើម្បីប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៥ របស់ពួកគេ តារាប្រុសរូបនេះ ក៏ត្រូវបានគេខមិនថា រូបលោកមើលទៅស្គ..មជាងមុន ខណៈដែលបាន​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ និង​អាវ​ធំ ​ដើម្បី​បិទ​បាំង​រូប​រាង​របស់ខ្លួន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T