មិនធ្លាប់ល្បីថាស្រលាញ់គ្នាផង បែរជាHyejeong ប្រកាសបែកគ្នា ជាមួយតារាប្រុសរូបនេះបាត់!

//s5.kh1.co/94/9411425f99fe8af9591dcb10ff63575c80de1382.jpg
នារី

 ២៣-ធ្នូ-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ តាមរយៈសេចក្តីប្រកាស កាលពីថ្មីៗនេះ បានឲ្យដឹងថាតារាចម្រៀងស្រី Hyejeong សមាជិកក្រុម AOA បានចែកផ្លូវគ្នាជាផ្លូវការជាមួយនឹង តារាសម្តែងប្រុសចំណូរថ្មី Ryu Eui Hyun ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះយោងតាមការរាយការណ៍ បានឲ្យដឹងថា អ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា ដោយសារតែរវល់ការងារសិល្បៈរៀងខ្លួន ដោយ Hyeojeong រវល់រៀបចំចេញបទចម្រៀងថ្មីជាមួយនឹងក្រុម ចំណែក Ryu Eui Hyun មមាញឹកថតខ្សែភាពយន្តផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេទាំងពីរក៏នៅតែបន្តរាប់អានគ្នាជាមិត្តធម្មតា។

គួររំឮកថា តារាប្រុសស្រីមួយគូនេះ បានជួបគ្នាដំបូងក្នុងឆ្នាំ២០១៨ អំឡុងពេលថតខ្សែភាពយន្តរឿង «Is Lovesickness Refundable?» ហើយមកដល់ដើមឆ្នាំ២០១៩ ពួកគេក៏បានចាប់ផ្តើមទាក់ទងស្រលាញ់គ្នាតែម្តង។

Hyejeong និង  Ryu Eui Hyun
Hyejeong និង  Ryu Eui Hyun

យ៉ាងណាមិញ ដំណឹងបែកផ្លូវគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ្នកគាំទ្រភាគច្រើន មិនធ្លាប់បានឮដំណឹងថា អ្នកទាំងពីរទាក់ទងស្រលាញ់គ្នាពីមុនមកទេ ដោយឡែកស្រាប់តែពេលនេះប្រកាសបែកគ្នាតែម្តង៕

Hyejeong និង  Ryu Eui Hyun
Hyejeong និង Ryu Eui Hyun
Hyejeong
Hyejeong
Hyejeong
Hyejeong
Hyejeong
Hyejeong
Ryu Eui Hyun
Ryu Eui Hyun
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T