ស្នេហា៖ ជាទូទៅមនុស្សប្រុស ជាប្រភេទមនុស្សដែលមិនងាយផ្លាស់ប្តូរដើម្បីអ្នកណាម្នាក់ឡើយ ហើយក៏មិនចង់ឱ្យអ្នកណាមកកែប្រែគេដែរ ទោះជាមនុស្សស្រីដែលគេស្រលាញ់ក៏ដោយ បើគេមិនចង់កែប្រែ កុំសង្ឃឹមថាគេនឹងកែឱ្យសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សប្រុសអាចកែខ្លួនបាន ទាល់តែបានជួបនឹងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបគេចេះភ្ញាក់ខ្លួនកែប្រែដោយខ្លួនឯង ទោះប្រភេទមនុស្សស្រីទាំងនោះ មិនប្រាប់គេឱ្យកែក៏ដោយ តែគេពេញចិត្តនឹងកែប្រែដើម្បីមនុស្សស្រីម្នាក់នោះ។
ប្រភេទមនុស្សស្រី ដែលធ្វើឱ្យមនុស្សប្រុសចេះកែខ្លួន៖
១. មនុស្សស្រីដែលចេះស្រលាញ់ខ្លួន
ពិតណាស់ មនុស្សស្រី ដែលអាចធ្វើឱ្យមនុស្សប្រុសចេះកែខ្លួនបាន គឺជាមនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯង ជាងស្រលាញ់ពួកគេ ព្រោះមនុស្សស្រីនៅពេលដែលចេះស្រលាញ់ខ្លួន រមែងតែស្អាតជានិច្ច ហើយថែមទាំងមិនបណ្តោយឱ្យខ្លួនឯង ត្រូវខូចចិត្តដោយសារតែមនុស្សប្រុសណា ហើយដោយសារឃើញបែបនេះ ទើបធ្វើឱ្យមនុស្សប្រុសចេះតែភ័យខ្លួន ខ្លាចគេបោះបង់ខ្លួនចោល ទើបត្រូវតែកែខ្លួន។
២. មនុស្សស្រីដែលចេះជឿជាក់លើមនុស្សប្រុស
មនុស្សប្រុសមិនថាខូចខិលយ៉ាងណាទេ បើប៉ះចំមនុស្សស្រីដែលចេះជឿជាក់លើខ្លួនគេ ទាំងដែលគេមិនបានផ្តល់ទំនុកចិត្តឱ្យនោះ ក៏អាចធ្វើឱ្យមនុស្សប្រុសចេះក្រែងចិត្ត ហើយនឹងកែខ្លួនដោយខ្លួនឯងបានទៀតផង អញ្ចឹងហើយ ឥទ្ធិពលនៃការដែលមនុស្សស្រីចេះជឿជាក់លើមនុស្សប្រុសដែលខ្លួនស្រលាញ់ វាក៏បានហុចផលឱ្យដែរ។
៣. មនុស្សស្រីរួសរាយ
មនុស្សស្រីដែលមានភាពរួសរាយ មិនថាទៅដល់ទីណា កន្លែងណាទេ តែងតែត្រូវបានគេមនុស្សគ្រប់គ្នាស្រលាញ់និងចូលចិត្តជាខ្លាំង ដែលជាហេតុធ្វើឱ្យមនុស្សប្រុសចាប់ផ្តើមមានចិត្តចេះប្រច័ណ្ឌនិងខ្លាចថាមានប្រុសណា មកឆក់យកមនុស្សស្រីដែលខ្លួនស្រលាញ់ទៅបាត់ ដូច្នេះហើយ មានតែការកែខ្លួនធ្វើជាសង្សារដ៏ល្អទេ ទើបមិនត្រូវស្តាយក្រោយ។
៤. មនុស្សស្រីចិត្តដាច់
មនុស្សប្រុសទាល់តែបានជួបនឹងមនុស្សស្រីចិត្តដាច់ សម្តីហ្មត់ចត់ ទើបចេះខ្លាចចិត្ត និងមិនហ៊ានធ្វើអ្វីផ្តេសផ្តាស បើមិនអញ្ចឹងទេ ជួបស្រីណាក៏បោកចិត្តគេដែរ ហេតុនេះ មនុស្សស្រីបើចង់ឱ្យមនុស្សប្រុសកែខ្លួន ហើយស្មោះជាមួយអ្នកមួយនឹងមួយ អ្នកត្រូវចេះធ្វើជាមនុស្សស្រីចិត្តដាច់ ទើបគេមិនបានចិត្តធ្វើបាបចិត្តអ្នក ម្តងហើយម្តងទៀត៕