កុំឲ្យឈឺចាប់ទាន់! ៥យ៉ាង ដើម្បីចាកចេញពីស្នេហាតែម្ខាង

//s9.kh1.co/db/db701553a6c336f3588f9d7c5b1f4ab97cf797e0.jpg
នារី

 ០១-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

៥យ៉ាងនេះ ដើម្បីធ្វើឱ្យអ្នកអាចចាកចេញពីស្នេហាតែម្ខាង ដែលពោរពេញដោយឈឺចាប់ កុំឱ្យអ្នកកាន់តែឈឺខ្លាំងជាងនេះទៀត។

ស្នេហា៖ ស្រលាញ់អ្នកណាម្នាក់វាមិនមានកំហុសទេ ប៉ុន្តែបើអ្នកស្រលាញ់គេតែម្ខាង ហើយបណ្តោយឱ្យខ្លួនឯងនៅលិចលង់នឹងស្នេហាតែម្ខាង ទើបមានកំហុសចំពោះខ្លួនឯង ព្រោះមនុស្សដែលគេមិនបានស្រលាញ់អ្នក មិនថាអ្នកប្រឹងធ្វើល្អយ៉ាងណា ក៏គេមើលមិនឃើញដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ បើមិនចង់ទទួលបានការឈឺចាប់ខ្លាំងជាងនេះ ប្រញាប់ដកចិត្តចេញពីស្នេហាតែម្ខាងនេះ បើទោះបីជាដឹងថា ការដកចិត្តស្រលាញ់ពីអ្នកណាម្នាក់ វាមិនងាយស្រួលក៏ពិតមែន ប៉ុន្តែអ្វីដែលបានរៀបរាប់នៅខាងក្រោមនេះ នឹងជួយឱ្យអ្នក អាចចាកចេញពីស្នេហាតែម្ខាងបាន។

៥យ៉ាង ដើម្បីចាកចេញពីស្នេហាតែម្ខាង កុំឱ្យឈឺខ្លាំងទាន់៖

១. ទទួលយកថាគេមិនបានស្រលាញ់អ្នក

រូបតំណាង
រូបតំណាង

អ្វីដែលអាចធ្វើឱ្យអ្នកដើរចេញពីស្នេហាតែម្ខាងបាន គឺការដែលអ្នកហ៊ានទទួលយកថាគេមិនបានស្រលាញ់អ្នក តែបើអ្នកទទួលយកមិនទាន់បាន អ្នកនឹងនៅតែលួចគិតថាគេក៏មានចិត្តលើអ្នក ដែលធ្វើឱ្យអ្នកកាន់តែចំណាយពេលវេលានិងក្តីស្រលាញ់ចោលទទេរៗ អញ្ចឹងហើយ ត្រូវរៀនចេះទទួលយក ទើបមិនសូវឈឺខ្លាំង។

២. ធ្វើខ្លួនឱ្យមានតម្លៃ

រូបតំណាង
រូបតំណាង

ក្រោយពេលដែលគេបដិសេធអ្នក អ្វីដែលអ្នកអាចធ្វើដើម្បីខ្លួនឯងបាន មិនមែនជាការអង្គុយខូចចិត្ត ធ្វើឱ្យគេមកអាណិតអ្នកទេ គឺការធ្វើខ្លួនអ្នកឱ្យមានតម្លៃ ​ ព្រោះនៅពេលដែលអ្នកធ្វើខ្លួនឱ្យកាន់តែមានតម្លៃ អ្នកនឹងដឹងថាខ្លួនឯងសំខាន់ជាងអ្នកណាៗទាំងអស់ ដោយមិនចាំបាច់ឱ្យអ្នកត្រូវលះបង់ដើម្បីអ្នកណាទៀតទេ។

៣. ស្រលាញ់ខ្លួនឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកចេះស្រលាញ់ខ្លួនឯង អ្នកនឹងចេះយកចិត្តទុកដាក់មើលថែខ្លួនឯងបានយ៉ាងល្អ និងចេះធ្វើខ្លួនឱ្យបានស្រស់ស្អាតជាងមុន ហើយក្រោយពេលដែលអ្នកធ្វើខ្លួនឱ្យស្អាត និងមានភាពល្អប្រសើរឡើងវិញ មនុស្សដែលបដិសេធអ្នក គេនឹងស្តាយក្រោយជាក់ជាមិនខាន ម្យ៉ាងការដែលអ្នកមានភាពល្អប្រសើរជាងមុន​ អ្នកនឹងរកបានមនុស្សណាដែលល្អជាងមនុស្សម្នាក់នោះរាប់រយដង។

៤. កុំព្យាយាមផ្តល់ក្តីសង្ឃឹមក្លែងក្លាយឱ្យខ្លួនឯង

រូបតំណាង
រូបតំណាង

បើចង់ដើរចេញពីស្នេហាតែម្ខាងបានដោយជោគជ័យ អ្នកត្រូវព្យាយាមកាត់ចិត្តបន្តិចម្តងៗឱ្យបាន ហើយកុំព្យាយាមផ្តល់ក្តីសង្ឃឹមក្លែងក្លាយឱ្យខ្លួនឯងបានសប្បាយចិត្តមួយពេលឱ្យសោះ ព្រោះនៅពេលដែលអ្នកនៅតែមានសង្ឃឹមកាន់តែច្រើន ការខកចិត្តដែលអ្នកនឹងទទួលបានក៏ខ្លាំងដូចគ្នា។

៥. ផ្តោតទៅលើតែមនុស្សដែលស្រលាញ់អ្នក

រូបតំណាង
រូបតំណាង

ស្នេហាតែម្ខាង វាគ្មានន័យឡើយ មិនថាអ្នកប្រឹងប្រែងយ៉ាងណា ក៏វានៅតែមិនអាចទៅមុខរួច ដូច្នេះ បើចង់ចាកចេញពីស្នេហាតែម្ខាង ដើម្បីកុំឱ្យឈឺខ្លាំងទាន់ អ្នកត្រូវផ្តោតទៅលើតែមនុស្សណាដែលស្រលាញ់អ្នកពិត នោះអ្នកនឹងដឹងថាមិនមែនមកពីអ្នកមិនល្អ ទើបគេមិនស្រលាញ់ទេ មកពីគេមើលមិនឃើញពីចំណុចល្អរបស់អ្នកតែប៉ុណ្ណោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T