គួរឲ្យស្ដាយ! ទីបំផុត សណ្ឋាគារដ៏ធំប្រចាំភ្នំពេញ «អ៊ីនធើខន» ប្រកាសបិទទ្វារថ្ងៃនេះហើយ ព្រោះតែហេតុផល…

//s5.kh1.co/ab/ab223257df401b619916b0e9d4da11bd35277471.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលរស់នៅក្នុងក្រុងភ្នំពេញ ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី សណ្ឋាគារលំដាប់ផ្កាយ៥ មានឈ្មោះដើមថា « Inter- Continental Hotel» ហើយបានប្ដូរឈ្មោះមកជា «The Great Duke» បានបើកដំណើរការជាង២០ឆ្នាំមកនេះ បានប្រកាសបិទទ្វារជាបន្ទាន់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមសេចក្ដីជូនដំណឹងជាផ្លូវការរបស់ The Great Duke Phnom Penh បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យសណ្ឋាគារដ៏ធំ និងមានវ័យជាង២ទសវត្សរ៍នេះបិទទ្វារ ព្រោះតែបញ្ហាសេដ្ឋកិច្ចផ្ទាល់តែម្ដង។

លើសពីនេះ សណ្ឋារគារបានប្រកាសថា​ បុគ្គលិកទាំងអស់មិនចាំបាច់ មកធ្វើការទៀតទេ ចាប់ពីថ្ងៃ៣១ខែធ្នូ ឆ្នាំ២០១៩ តទៅ ដោយសណ្ឋារគារនឹងចាត់តាំងការិយាល័យមេធាវីមួយ ឲ្យទទួលដោះស្រាយនូវដំណើរការ នៃការបិទសណ្ឋាគារនេះ ក៏ដូចជាគិតគូដោះស្រាយពី អត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ តាមផ្លូវច្បាប់។

ដោយឡែក គ្រាន់តែមហាជនទាំងអស់ បានដឹងពីបញ្ហានេះភ្លាម ធ្វើឲ្យម្នាក់ៗមានចិត្តសោកស្ដាយខ្លាំងក្រៃលែង ព្រោះកន្លែងនេះហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានជាលើកដំបូង កាលពីឆ្នាំ២០០២ ព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗ ជាច្រើនផងដែរ៕

  The Great Duke Phnom Penh
  The Great Duke Phnom Penh
  The Great Duke Phnom Penh
  The Great Duke Phnom Penh
  The Great Duke Phnom Penh
  The Great Duke Phnom Penh
សេចក្ដីប្រកាសពីការបិទ

The Great Duke Phnom Penh
សេចក្ដីប្រកាសពីការបិទ The Great Duke Phnom Penh
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/cb/cb2fd0ad9414d9d17f99034f88ba09a3d1012824.jpg

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវលើកឡើងថា ការចាប់​បាននូវត្រីរាជ ដែលមានទំហំខ្លួន​ធំ​ដូច​​ខ្លាឃ្មុំ​ផេនដា ជាច្រើនក្បាល ជា​សញ្ញា​គួរឱ្យកត់សម្គាល់នៃយុគសម័យថ្មីនៃការងារអភិរក្ស​

 ១៣-ធ្នូ-២០២៤ 
 ៣ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T