ភ្នំពេញ៖ គ្រប់គ្នាបានស្គាល់រួចហើយពី Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាដ ដែលហ្វេនៗថាមុខមាត់របស់នាងស្រដៀងទៅនឹង កញ្ញា តូតា ។ ដោយនាងតំណាងឲ្យកម្ពុជាទៅប្រលងក្នុងកម្មវិធី Miss Grand International 2019 នៅឯប្រទេស Venezuela តែដោយសារមានបញ្ហាតិចតួចនៅឯប្រទេសនោះ ទើបអ្នកគ្រប់គ្រងកម្មវិធីមិនបានបញ្ជូននាងឲ្យទៅប្រឡង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកមើល ពីការបញ្ចប់នៃកម្ម Miss Grand Cambodia 2019 វិញ កញ្ញា ដេត ស្រីនាដ គេសង្កេតឃើញថា នាងហាក់ជាមានភាពមមាញឹកនឹងការងារច្រើន ។ បើទោះបី នាងមិនបានចូលរួមក្នុងការ ថតរឿង ឬ MV បទចម្រៀងផ្សេងៗ តែយើងបានឃើញនូវសកម្មភាពការងារ របស់នាងតាមរយៈ ការថតស្ពត និងសម្អាងការ ជាដើម ។
អ្វីដែលពិសេស រូបដែល កញ្ញា ដេត ស្រីនាដ បានបង្ហោះលើគណនីផ្ទាល់ខ្លួន កាលពីថ្មីៗនេះ គេបានចាប់អារម្មណ៍ថា រូបភាពប៉ុន្មានសន្លឹករបស់នាង ពេលមើលមួយភ្លេតយើងស្មានថា ជាកូនក្រមុំតុក្កតា ដោយសារតែមុខមាត់ គួរឲ្យស្រលាញ់ និងតូច ដូច្នេះទើបមើលទៅ ដូចជាតុក្កតាយ៉ាងដូច្នោះដែរ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖