កម្សាន្ត៖ ថ្មីៗនេះ តាមរយៈ Sina បានរាយការណ៍ថា តារាសម្ដែងស្រី Shu Qi បានចូលរួមក្នុងព្រឹត្តិការណ៍មួយសម្រាប់ម៉ាក ដែលនាងជាអ្នកតំណាងសកល។ តារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹងសក់រួញបន្តិច បង្ហាញពីភាពឆើតឆាយ និងមានមន្តស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ បើទោះជាទស្សនិកជនបានស្គាល់មុខក៏ដោយ ប៉ុន្តែរាល់ពេលដែល តារាសម្ដែងស្រី Shu Qi បានបង្ហាញខ្លួន តែងតែមានមនុស្សជាច្រើន សរសើរពីសម្រស់របស់តារាស្រីរូបនេះ។

ដោយឡែក ពេលនេះ Shu Qi មានអាយុ ៤៩ ឆ្នាំហើយ ប៉ុន្តែដោយសារតែ របបអាហារ ការគ្រប់គ្រងទម្ងន់ដ៏តឹងរ៉ឹង តារាស្រីរូបនេះនៅតែ រក្សារាងស្លីម គួរឲ្យសរសើរ។ លើសពីនេះ ស្បែករបស់ Shu Qi ត្រូវបានគេចាត់ទុកថា ពោរពេញដោយភាពរស់រវើក និងក្មេងជាងអាយុពិតរបស់នាង ដែលជួយឱ្យរូបភាពរបស់នាង ពោរពេញដោយថាមពលជានិច្ច។

ក្រៅពី សម្រស់ដ៏ទាក់ទាញរបស់នាង អ្វីដែលធ្វើឱ្យ Shu Qi លេចធ្លោនៅគ្រប់កម្មវិធីនោះ គឺមន្តស្នេហ៍ពិសេសរបស់នាង ខណៈដែលបច្ចុប្បន្ន តារាស្រីរូបនេះ បន្តបង្ហាញស្ទីលផ្អែមល្ហែម ស្រស់ស្អាតឆើតឆាយ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖












